សម្តេច​ប៉ាបទទួលទានអាហារពេលព្រឹកជាមួយ​ជនភៀសខ្លួន​មួយក្រុម

នៅពេលស្នាក់នៅប្រ៊ុយសែល ​ប្រទេស​បែលហ្ស៊ិក​កាលពី​ថ្ងៃ​សៅរ៍ សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូបា ស្វាគមន៍​មន្ត្រី​សហភាព​អឺរ៉ុប​ជាច្រើន​នាក់​ក្រោយពេលដែល ទទួល​ទាន​អាហារ​ពេល​ព្រឹក​ជាមួយ​ក្រុម​ជនក្រីក្រ និង​ជនភៀសខ្លួន ។​

នៅក្នុងអំឡុងពេលនោះទទួល ជួបជាមួយបព្វជិតសាសនាបែលហ្ស៊ិក និង បានស្វាគមន៍ ខ្លីជាមួយនឹងមន្ត្រីសហភាពអឺរ៉ុបមួយក្រុម ហើយទ្រង់ក៏បានជួបស្វាគមន៍ជាពិសេសកុមារនិងមនុស្សវ័យក្មេង ប៉ុន្តែនៅក្នុង ចំណោមកម្មវិធីទាំងនេះ នៅពេលព្រឹកព្រលឹម សម្តេចប៉ាបបានជួបនិងទទួលអាហារពេលព្រឹកជាមួយជនភៀសខ្លួននៅព្រះវិហា Saint-Gilles

នៅក្នុងឱកាសនោះជនភៀសខ្លួនមកពីតូហ្គោម្នាក់ឈ្មោះ គ្រិស្ត (Chris) បានរៀបរាប់ពីការឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេរបស់គាត់ដើម្បីទៅដល់កោះ មួយ នៃប្រទេសអ៊ីតាលី ។

គ្រិស្តបានឲ្យដឹងអំពីទុក្ខលំបាកនិងសេចក្តីភ័យខ្លាចក៏ដូចជាសម្រោលនៃទុក្ខវេទនាដែលពិបាកនឹងថ្លែង នៅក្នុងដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ​រ

នាឱកាសនោះសម្តេចប៉ាបត្រូវបានស្វាគមន៍ដោយភេសជ្ជៈ Biche Saint Gille ដែល ផលិតដោយព្រះសហគមន៍កាតូលិកដើម្បីជួយឧបត្ថម្ភដល់ការងារសប្បុរសធម៌របស់ខ្លួន៕

Daily Program

Livesteam thumbnail