សម្តេចប៉ាបថ្កោលទោសសកម្មភាពបាញ់គំរាមនៅវិហារកាតូលិកក្នុងទីក្រុងអ៊ីស្តង់ប៊ុល
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានថ្កោលទោសការបាញ់ប្រហារគំរាមកំហែងនៅ ព្រះវិហារកាតូលិកមួយកន្លែងក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
សកម្មភាពបាញ់ប្រហារនេះបានកើតមានឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ខ្មាន់កាំភ្លើងបានដើរចូលទៅវិសាលវិហាកាតូលិកនៅទីក្រុងអីស្តង់ប៊ូលប្រទេសតួកគី ដោយបន្សល់ទុកមនុស្សម្នាក់បានបាត់បង់ជីវិត។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ខ្ញុំសូមសម្តែងនូវការសោកស្តាយ ចំពោះព្រះសហគមន៍ St. Mary Draperis ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានរងការវាយប្រហារដោយជនប្រដាប់អាវុធក្នុងអំឡុងពេលដែលគ្រិស្តបរិស័ទកំពុងតែរៀបចំថ្វាយអភិបូជា»។
ក្រោយការបាញ់ប្រហារតំណាងព្រះសហគមន៍កាតូលិកនៅក្នុងមូលដ្ឋានបាន អំពាវនាវដល់អាជ្ញាធរឲ្យ «ស្វែងរកការពិត» នៅពីក្រោយការវាយប្រហារ ដែលហាក់ដូចជាបង្ហាញថា «ការមិនអត់ឱនខាងសាសនា»៕