សម្តេចប៉ាប អំពាវនាវឱ្យមានការដោះលែងអ្នកទោសសង្គ្រាម

 

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបង្វែរការយកចិត្តទុកដាក់របស់ទ្រង់ចំពោះអ្នកទោសសង្រ្គាមដោ យបានអធិដ្ឋានសុំសេរីភាពរបស់ពួកគេ និងបរិហារការធ្វើទារុណកម្មដែលពួកគេត្រូវបានទ​ទួ​លរង។

សម្តេច​ប៉ាប កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជាក់​ពី​ស្ថានភាព​នៃ​អ្នកទោស​សង្គ្រាម​ក្នុង​ប្រទេស​ដែល​មាន​ជ​ម្លោះនានា។

ទ្រង់បានមានបន្ទូលថា ៖ «គំនិតរបស់យើងនៅពេលនេះ គឺសម្រាប់ប្រជាជននៅក្នុងសង្រ្គាម»។​

សម្តេចប៉ាបបានមានបន្ទូលថា ៖ «​យើងកំពុងតែរិះ​គិត​អំពី​ដែនដី​បរិសុទ្ធ នៃ​ប៉ាឡេស្ទីន និងអ៊ីស្រាអែល។ យើងគិតពីអ៊ុយក្រែន និងការធ្វើទារុណកម្មនៅទីនោះ។ យើងគិតពីអ្នកទោសសង្គ្រាមទាំងអស់...»។

សម្តេចប៉ាបក៏បានទូលអង្វរព្រះជាម្ចាស់ និងធ្វើការ​អំពាវ​នាវឲ្យមាន​ការ​ដោះលែងអ្នកទោសដោ​យសង្កត់ធ្ងន់ទៀត​ថា  សូម​ព្រះ​ជាម្ចាស់​ជួយឲ្យពួកគេ ​បាន​រួច​ផុតពីទុក្ខលំបាក​ទាំង​អស់​គ្នាជា​ពិសេសសម្រាប់អ្នកទោស ដែលទទួលរងការធ្វើទារុណកម្ម។

សម្តេចប៉ាបបានមានបន្ទូលទៀតថា ការធ្វើទារុណកម្មអ្នកទោស គឺជារឿងដ៏អាក្រក់មួយ។​យើងគិតពីការធ្វើទារុណកម្មជាច្រើនប្រភេទ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ម​នុស្ស និងមនុស្សដែលត្រូវបានគេធ្វើទារុណកម្មជាច្រើន... សូមព្រះអម្ចាស់ជួយមនុស្សគ្រប់គ្នា ហើយប្រសិទ្ធិ​ពរ​អ្នក​រាល់​គ្នា៕

 

Daily Program

Livesteam thumbnail