សម្តេចប៉ាប ឡេអូ ទី១៤ អបអរសាទរកិច្ចព្រមព្រៀងសន្តិភាព រវាងអាមេនីនិង អាស៊ែបៃហ្សង់

សម្តេចប៉ាបឡេអូទី១៤បានអំពាវនាវយ៉ាងអស់ពីដួងចិត្តទៅកាន់អ្នកធ្វើការសម្រេចចិត្តអន្តរជាតិឱ្យទទួលខុសត្រូវចំពោះការស្វែងរកដំណោះស្រាយចំពោះជម្លោះនានានៅលើពិភពលោក ទន្ទឹមនឹងការអបអរសារទរនូវកិច្ចព្រមព្រៀងរវាងអាមេនី និង អាស៊ែបៃហ្សង់។
វ៉ាទីកង់បានរាយការណ៍ថា នៅពេលមានបន្ទូលទៅកាន់គ្រិស្តបរិស័ទកាលពីថ្ងៃអាទិត្យថ្មីៗនេះ សម្តេចប៉ាបឡេអូបានសម្តែងការពេញចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាពថ្មីរវាងអាមេនី និងអាស៊ែបៃហ្សង់ ប៉ុន្តែក៏មានការសោកស្ដាយយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបន្តបំផ្លិចបំផ្លាញប្រទេសហៃទី។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សង្គ្រាមត្រូវតែត្រូវបានបដិសេធជា ថាវាជាមធ្យោបាយដោះស្រាយជម្លោះ។
សម្តេចប៉ាបឡេអូបានអំពាវនាវដល់ថ្នាក់ដឹកនាំនានាឲ្យទទួលខុសត្រូវ និងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកសន្តិភាព ជាគោលដៅដោះស្រាយទំនាស់ដោយសន្តិវីធី៕
Daily Program
