សម្តេចប៉ាប ឡេអូ ទី១៤ យាងសួរសុខទុក្ខក្រុម​គ្រួសារ​បព្វជិតរបស់ទ្រង់នៅទីក្រុងរ៉ូម

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី ១៤ បានយាងចូលរួមសកម្មភាពជាមួយនឹងក្រុមសន្តអូគូស្តាំងរបស់ទ្រង់ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២៥។

ប្រភពដដែលបានរាយការណ៍ថា នេះគឺជាដំណើរយាងទស្សនកិច្ចជាលក្ខណៈឯកជនរបស់ទ្រង់ ដោយនៅក្នុងអំឡុងពេលនោះ ទ្រង់បានចូលរួមពិធីថ្វាយអភិបូជា សំណេះសំណាល និង ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងបព្វជិតនៃក្រុមគ្រួសារសន្តអូហ្គូស្ទីនយ៉ាងសាមញ្ញបំផុត ដូចជានៅក្នុងអំឡុងពេលដែលទ្រង់ធ្លាប់ធ្វើជាប្រចាំនៅពេលដែលទ្រង់នៅជាកាឌីណាល់។

ទីនោះត្រូវបានសម្តេចប៉ាបបានពិពណ៌នាថា គឺជាលំនៅស្ថានរបស់ទ្រង់អស់រយៈពេល ១២ ឆ្នាំពោលគឺចាប់ពីឆ្នាំ២០០១ ដល់ ឆ្នាំ​២០១៣ នៅពេលដែលទ្រង់មកបម្រើព្រះសហគមន៍នោះ។

លោកបូជាចារ្យ អាឡិចសាន់ដ្រូ មូរ៉ាល ដែលជាអ្នកទទួលខុសត្រូវព្រះសហគមន៍អូគូស្តាំង បានមានប្រសាសន៍ថា នេះគឺជាពិធីក្រៅផ្លូវការតែមានអារម្មណ៍កក់ក្តៅ ហើយទ្រង់ស្គាល់មនុស្សសឹងតែគ្រប់គ្នានៅទីនេះ៕

Daily Program

Livesteam thumbnail