សម្តេចប៉ាប ឡេអូ ទី១៤: ការកម្ចាត់ភាពអត់ឃ្លាន គឺជាផ្លូវទៅកាន់សន្តិភាព
វ៉ាទីកង់ញូវបានរាយការណ៍ថានៅពេលដែលយាងទៅកាន់ការិយាល័យអង្គការស្បៀងអាហារនិងកសិកម្ម (FAO) នៅទីក្រុងរ៉ូម សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ស្បៀងអាហារសំខាន់បំផុត ហើយការកម្ចាត់ភាពអត់ឃ្លាន គឺជាផ្លូវឆ្ពោះទៅកាន់សន្តិភាព។
សម្តេចប៉ាប ឡេអូ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា អាហារត្រូវបានប្រើប្រាស់ជាអាវុធសង្គ្រាមម្តងទៀត ដោយហៅវាថាជា យុទ្ធសាស្ត្រដ៏ឃោរឃៅ។
សម្តេចប៉ាបឡេអូបានបំបែកភាពស្ងៀមស្ងាត់នៃអ្នកដែលស្លាប់ដោយភាពអត់ឃ្លាន ថា មនុស្សជាតិគ្រប់ជាតិសាសន៍ទាំងអស់គួរធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ភាពអត់ឃ្លានមិនមែនជាជោគវាសនារបស់មនុស្សជាតិទេ ប៉ុន្តែការដួលរលំរបស់មនុស្សជាតិ។
សម្តេចប៉ាបឡេអូក៏បានថ្លែងថ្កោលទោសចំពោះការខ្ជះខ្ជាយអាហារ ខណៈពេលដែលអ្នកផ្សេងទៀតស្រេកឃ្លាន ហើយបានជំរុញមេដឹកនាំពិភពលោកឱ្យបញ្ចប់ "ភាពផ្ទុយគ្នាដ៏គួរឱ្យស្អប់ខ្ពើម"។
ចំពោះប្រធានបទទិវាអាហារពិភពលោកឆ្នាំនេះ សម្តេចប៉ាបឡេអូបានថ្លែងសារថា “ ទឹកជាជីវិត ទឹកជាអាហារ សូមកុំទុកអ្នកណារងគ្រោះព្រោះវា”។
សម្តេចប៉ាប ឡេអូ បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃពហុភាគីនិយម និងការសន្ទនាក្នុងចំណោមប្រជាជាតិនានា ដោយជំរុញឱ្យសំឡេងរបស់ជនក្រីក្រត្រូវបានស្តាប់ដោយផ្ទាល់។ ទ្រង់បានមានបន្ទូលថា "យើងត្រូវតែកសាងចក្ខុវិស័យដែលអនុញ្ញាតឱ្យតួអង្គគ្រប់រូបនៅក្នុងសហគមន៍អន្តរជាតិឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះតម្រូវការពិតប្រាកដរបស់មនុស្សជាតិ៕