សម្តេចប៉ាប ប្រដូចព្រះសហគមន៍ដូចជាស្រ្តីដែលជាមាតាពិភពលោក
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបជាមួយនឹងសមាជិកនិងសមាជិការនៃក្រុមការងារ មកពីស្ថាប័នដែលពាក់ព័ន្ធខាងពិធីនិងវិន័យក៏ដូជជាអគ្គសញ្ញាកាលពីសប្តាហ៍មុន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រដូចព្រះសហគមន៍កាតូលិកដូចជាស្រ្តីដែលជាមាតាពិភពលោក។
នៅក្នុងឱកាសនោះ សម្តេចប៉ាបបានលើកឡើងនូវតួនាទីនិងការទទួលខុសត្រូវរបស់នារីនៅក្នុងព្រះសហគមន៍កាតូលិក និងនៅក្នុងសង្គម ។
សម្តេចប៉ាបបានមានបន្ទូលថា ស្រ្តីសំខាន់ណាស់នោះហើយជាមូលហេតុដែលទូលបង្គំជាខ្ញុំបាននិយាយថា រាល់ករណីនៃកំណែទម្រង់ព្រះសហគមន៍ គឺតែងតែជាបញ្ហានៃភាពស្មោះត្រង់របស់ស្វាមីនិងប្រពន្ធ ពីព្រោះព្រះសហគមន៍គឺជាស្ត្រីម្នាក់ ។
សម្តេចប៉ាបបានមានបន្ទូលថា គោលបំណងនៃកំណែទម្រង់ នៅក្នុងក្របខ័ណ្ឌទូលំទូលាយដើម្បីនិរន្តភាពរបស់ព្រះសហគមន៍ គឺច្បាស់ណាស់ដើម្បី «នាំមកនូវការបង្កើតនៃអ្នកស្មោះត្រង់និងលើកកម្ពស់សកម្មភាពគ្រូគង្វាល»។
នាឱកាសនោះដែរ បានសម្តែងនូវបំណងប្រាថ្នារបស់ទ្រង់អោយយកចិត្តទុកដាក់នៅលើខ្លឹមសារ អត្ថន័យ ក៏ដូចជាមូលដ្ឋានគ្រឹះនៃជំនឿ ។
សម្តេចប៉ាបបានមានបន្ទូល ថា វាចាំបាច់ណាស់ដើម្បីធានាថា ដំណើរការប្រក្រតីភាពរបស់ព្រះសហគមន៍ទាំងនៅក្នុងកម្មវិធីសិក្សានៃការសិក្សាទ្រឹស្ដី និងនៅក្នុងបទពិសោធជីវិតនៃគ្រីស្តបរិស័ទ៕