សម្តេចប៉ាប៖ សង្រ្គាមនៅអ៊ុយក្រែន សូមចរចារ កុំខ្មាសអៀន
ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែនក្នុងបទសម្ភាសមួយជាមួយ ស្ថានីយទូរទស្សន៍ស្វីស សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន ឆ្លុះបញ្ចាំងពីទិដ្ឋភាពផ្សេងៗនៃសង្រ្គាម និងឥទ្ធិពលបំផ្លិចបំផ្លាញរបស់វា ដោយកត់សម្គាល់ថា វាត្រូវការភាគីទាំងពីរដែលកំពុងធ្វើសង្រ្គាម និងលើកទឹកចិត្តឱ្យមានការចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងហ្គាហ្សា។
នៅក្នុងបទសំភាសន៍ជាមួយនឹងទូរទស្សន៍ Télévision Suisse ដែលជាស្ថានីយ៍សាធារណៈរបស់ប្រទេសស្វីស ផ្សាយជាភាសាបារាំងកាលពីថ្ងៃសៅរ៍ សម្តេចប៉ាបបានមានបន្ទូលថា ការប្រយុទ្ធគឺជាសង្រ្គាម ហើយសង្រ្គាមវាមិនដែលបង្កឡើងដោយភាគីម្ខាងនោះទេ ហើយវាត្រូវការពីរភាគី ដូច្នេះអ្នកទទួលខុសត្រូវគឺអ្នកទាំងពីរភាគី។
សម្តេចប៉ាបបានមានបន្ទូលថា សង្រ្គាមមិនអាចបញ្ចប់ដោយសារតែការធ្វើសង្រ្គាមបានឡើយ ភាគីទាំងសងខាងនៃសង្រ្គាម គួរតែមកតុរួមដើម្បីធ្វើការចរចាសន្តិភាព ហើយត្រូវតែមាន ភាពក្លាហាននៅក្នុងការចរចារ។
សម្តេចប៉ាបបានជំរុញឱ្យភាគីនៃសង្រ្គាមនៅអ៊ុយក្រែន «កុំខ្មាស់អៀនក្នុងការចរចា មុនពេលអ្វីៗកាន់តែអាក្រក់ទៅៗ»។
លោកបានចង្អុលបង្ហាញថា ការចរចាក៏អាចត្រូវបានធ្វើឡើងដោយមានជំនួយពី មហាអំណាចអន្តរជាតិ។
សម្តេចប៉ាបបានមានប្រសាសន៍ថា ៖ «ពាក្យ ចរចា ជាពាក្យក្លាហាន»។ លោកបន្តថានៅពេលដែលអ្នកឃើញថាអ្នកចាញ់នោះរឿងមិនល្អនោះគឺត្រូវមានភាពក្លាហានក្នុងការចរចា។ អ្នកប្រហែលជាមានអារម្មណ៍ខ្មាសអៀន ប៉ុន្តែតើការស្លាប់ប៉ុន្មាននឹងត្រូវបញ្ចប់? ការចរចាទាន់ពេល; ស្វែងរកប្រទេសដែលអាចសម្រុះសម្រួលបាន។
សព្វថ្ងៃនេះឧទាហរណ៍នៅក្នុងសង្គ្រាមនៅអ៊ុយក្រែនមានមនុស្សជាច្រើនដែលចង់សម្រុះសម្រួល។ ទួរគីបានប្រកាស ធានាចូលខ្លួ សម្រាប់រឿងនេះ។ ហើយប្រទេសផ្សេងៗទៀតសូម កុំខ្មាសអៀនក្នុងការចរចាមុនពេលមានរឿងអាក្រក់»៕