សម្តេចប៉ាប៖ ភាតរភាពជាសច្ចៈកម្មពីកំណើតរបស់កុមារ

សម្តេចប៉ាបបានមានបន្ទូលថា កុមារភាពគ្រប់រូបតែងមានសច្ចកម្មនៃភាតរភាពពីកំណើត ប៉ុន្តែសច្ចៈកម្មនេះបានប្រែប្រួលជាបន្តបន្ទាប់ ដូច្នេះហើយទ្រង់ទូលអង្វរពិភពលោកកុំបំពុល កុមារ​។

សម្តេចប៉ាបបានមានបន្ទូលថា កុមារគួរតែរស់នៅដោយភាតរភាពដែលមាននៅក្នុងខ្លួនរបស់ពួកគេតាំងពីកំណើត ដែលយើងគប្បីកុំនាំគ្នារំលោភបំពានបញ្ហានេះ។

សម្តេចប៉ាបបានបញ្ជាក់ថា សុភមង្គលមិនអាចចេះតែទិញបាននោះទេ ហើយទ្រង់បានលើកទឹកចិត្តឲ្យគ្រប់គ្នារៀនទំនាក់ទំនងនិងសន្ទនាជាមួយនឹងព្រះជាម្ចាស់។​

សម្តេចប៉ាបបានមានបន្ទូលថា សូមរួបរួមគ្នាឲ្យកុមាររស់នៅដោយសុភមង្គល សន្តិភាព និងមិត្តភាព។​

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទួលអំពីបញ្ហានេះ មុនពេលដែលឮទ្រង់ចុះហត្ថលេខាលើ «សេចក្តីប្រកាសរបស់កុមារស្តីពីភាតរភាព»៕

Daily Program

Livesteam thumbnail