សម្តេចប៉ាប៖ ចំណាកស្រុកគឺជាថ្នាំប្រឆាំងការធ្លាក់ចុះនៃប្រជាសាស្រ្ត
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ចលនានៃការធ្វើចំណាកស្រុកដែលកំពុងតែកើតមាននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ គឺជាថ្នាំប្រឆាំងនឹងការធ្លាក់ចុះនៃប្រជាសាស្រ្ត។
សម្តេចប៉ាបបានឆ្លុះបញ្ចាំងពីតម្រូវការសម្រាប់គំរូនៃសកម្មភាពថ្មីសម្រាប់ការងារប្រកបដោយយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ប្រជាជនទាំងអស់នៅលើពិភពលោក ហើយលើកឡើងពីភាពបន្ទាន់នៃគោលនយោបាយល្អសម្រាប់ជនចំណាកស្រុក។
សម្តេចប៉ាបបានមានបន្ទូលថា ចំណាកស្រុកនៅពេលនេះគឺដើម្បីបំពេញនូវតម្រូវការដើម្បីធានាបាននូវការងារប្រកបដោយសេចក្តីថ្លៃថ្នូរ និងសមរម្យនៅគ្រប់វិស័យ និងសម្រាប់កម្មករនិយោជិតទាំងអស់។
វ៉ាទីកង់ញូវបានរាយការណ៍ថា ចំណុចស្នូលនៃសុន្ទរកថារបស់សម្តេចប៉ាប នៅព្រឹកថ្ងៃពុធ គឺដើម្បីលើកកំពស់ការយកចិត្តទុកដាក់នឹងជនឥន្តោប្រវេសន៍ ហើយក៏ជំរុញឲ្យជនឥន្តោប្រវេសន៍ត្រូវយកចិត្តទុកដាក់នឹងការងារ។
សម្តេចប៉ាបបានថ្លែងអំណរគុណចំពោះអស់អ្នក ដែលបានបង្កើតគំរូសកម្មភាពប្រកបដោយភាពច្នៃប្រឌិត «សម្រាប់ការងារដោយយុត្តិធម៌ យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់មនុស្សទាំងអស់»។
សម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះគឺកំពុងតែមានតម្រូវការពិតប្រាកដក្នុងការប្រមូលផ្តុំធនធានផ្ទាល់ខ្លួន និងស្ថាប័នរបស់យើងទាំងអស់ ដើម្បីព្យាយាមបកស្រាយឱ្យបានគ្រប់គ្រាន់នៃបរិបទសង្គមតាមការស្វែងរកសក្តានុពលនិងសេចក្តីថ្លៃថ្នូរ៕