សម្តេចប៉ាប៖ ការការពារអនីតិជន ត្រូវប្ដេជ្ញាចិត្តខ្ពស់ណាស់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន លើកទឹកចិត្តដល់គណៈកម្មាធិកាការការពារអនីតិជននៃព្រះសហគមន៍កាតូលិក ឱ្យបន្តការងារដ៏មានតម្លៃរបស់ខ្លួន ដើម្បីធានាថា ព្រះសហគមន៍គឺជាកន្លែងសុវត្ថិភាពសម្រាប់អនីតិជន និងជនងាយរងគ្រោះ ហើយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការព្យាបាលអ្នករស់រានមានជីវិតពីការបៀតបៀនទាំងឡាយ។

នៅក្នុងសារដែលទ្រង់បានផ្ញើទៅកាន់គណៈកម្មាធិការការការពារអនីតិជនដែលកំពុងបើកកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំរបស់ខ្លួនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែមីនា សម្តេចប៉ាប បានសម្តែងការដឹងគុណចំពោះអ្នកដែលបម្រើការនិងអ្នកផ្តល់ សេវាកម្មដ៏មានតម្លៃ សម្រាប់អនិតិជននិងអ្នកដែលងាយរងគ្រោះ។

នៅក្នុងសារនោះសម្តេចប៉ាបបានមានបន្ទូលថា ការការពារកុមារគឺ "គឺដូចជា 'អុកស៊ីហ្សែន' សម្រាប់ព្រះវិហារ និងព្រះសហគមន៍កាតូលិកក្នុងតំបន់ ពីព្រោះកន្លែងណាដែលកុមារ ឬជនងាយរងគ្រោះមានសុវត្ថិភាព នៅទីនោះនឹងមានអ្នកបម្រើ និងគោរពព្រះគ្រីស្ដ។

តាមរយៈសារដែលសម្តេចប៉ាប បានចុះហត្ថលេខានៅថ្ងៃទី ២០ ខែមីនា មុនពេលទ្រង់យាងចាកចេញពីមន្ទីរពេទ្យសម្តេចប៉ាប បានលើកទឹកចិត្តដល់គណៈកម្មការក្នុងបន្តការងាររបស់ខ្លួន ដោយកត់សម្គាល់ថា ការការពារការរំលោភបំពាន មិនមែនជាភួយដែលត្រូវផ្សព្វផ្សាយនៅពេលមានអាសន្ននោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះមួយក្នុងការកសាងសហគមន៍ដែលស្មោះត្រង់ចំពោះដំណឹងល្អ។

សម្តេចប៉ាបបានកត់សម្គាល់ថា បេសកកម្មរបស់ខ្លួនមិនអាចកាត់បន្ថយមកត្រឹមការអនុវត្តពិធីសារប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងការតស៊ូមតិសម្រាប់ការការពារ ការរួមបញ្ចូលការអប់រំ ការបង្ការ និងការផ្សះផ្សារ។

សម្តេចប៉ាបក៏បាននិយាយថា តាមរយៈការបង្កើតគោលនយោបាយបង្ការ សូម្បីតែនៅក្នុងសហគមន៍ដាច់ស្រយាលបំផុត គណៈកម្មការបានរួមចំណែកដល់ការប្តេជ្ញាចិត្តរួមមួយ ដែលកុមារគ្រប់រូប និងជនងាយរងគ្រោះនឹងស្វែងរកសុវត្ថិភាពនៅក្នុងព្រះសហគមន៍។

សម្តេចប៉ាបបាន​មានបន្ធូល​ថា “នេះ​គឺ​ជា​កម្លាំង​ជំរុញ​នៃ​អ្វី​ដែល​គួរ​មាន​សម្រាប់​យើង​ជា​ការ​ប្រែចិត្ត​ជឿ​ដ៏​សំខាន់​មួយ”៕

Daily Program

Livesteam thumbnail