សម្តេចប៉ាបៈ ព្រះសហគមន៍កាតូលិកត្រូវតែឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសុន្ទរកថាដំបូងរបស់ទ្រង់ទៅកាន់ក្រុមប្រឹក្សាលោកកាឌីណាល់ សម្តេចប៉ាប ឡេអូទី ១៤  បានអំពាវនាវឱ្យព្រះសហគមន៍បន្តគោលដៅដែលជាកេរ្តិ៍ដំណែលបន្សល់ទុករបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ  និង សម្តេចប៉ាបឡេអូទី ១៣។​

សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់ចង់ឱ្យព្រះសហគមន៍កាតូលិកឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មថ្មី និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។

នៅក្នុងសុន្ទរកថាផ្លូវការដំបូងរបស់ទ្រង់សម្តេចប៉ាបបានបង្ហាញពីការបំផុសគំនិតនៅពីក្រោយព្រះនាមដែលទ្រង់បានជ្រើសរើស ពោលគឺ បង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ព្រះសហគមន៍ចំពោះការរក្សាបាននូវសេចក្តីថ្លៃថ្នូររបស់មនុស្ស និងយុត្តិធម៌សង្គម។

កន្លងមកអ្វីដែលគេដឹងនោះ គឺថា សម្តេចប៉ាបឡេអូទី ១៣ គឺទ្រង់ផ្តោតសំខាន់និងតម្រង់គោលដៅរបស់ព្រះសហគមន៍ពាក់ព័ន្ធនឹងបរិវត្តន៍ឧស្សាហកម្ម រីឯសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ គឺទ្រង់តែងតែសង្កត់ធ្ងន់នៅលើបញ្ហាបញ្ញាសិប្បនិម្មិត។

សម្តេចប៉ាបបានមានបន្ទូលថា  ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ និង​ការវិវត្តន៍​នៃ​បញ្ញា​សិប្បនិមិត្ត ព្រះសហគមន៍ចាំបាច់ណាស់ត្រូវយកចិត្តទុកដាក់។

នៅក្នុងនាមជាអ្នកបន្តវេនពីសន្តសិលាម្នាក់ សម្តេចប៉ាប បានមានបន្ទូលថា ការទទួលខុសត្រូវនេះគឺធំធេងណាស់ ហើយក៏អាចនឹងហួសពីកម្លាំងរបស់ទ្រង់ ដូច្នេះហើយទ្រង់ត្រូវការការចូលរួមគាំទ្រពីកម្លាំងនានានៅក្នុងព្រះសហគមន៍។

ពាក់ព័ន្ធនឹងអ្វីដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបន្សល់ទុក សម្តេចប៉ាប​បាន​មានបន្ទូលថា សូម​ឲ្យ​យើង​រក្សា​កេរដំណែល​ដ៏​មាន​តម្លៃ​នេះ ហើយ​បន្ត​ដំណើរ​របស់​យើង​ឡើង​វិញ៕

Daily Program

Livesteam thumbnail