សម្តេចប៉ាបៈ កីឡាគឺជាថ្នាលសម្រាប់ការជួប និងភាតរភាព

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន ផ្ញើសារទៅកាន់សន្និសីទអន្តរជាតិស្តីពីកីឡា និងភាពខាងវិញ្ញាណ ដោយទ្រង់ បានបញ្ជាក់ឡើងវិញនូវជំនឿរបស់ថា ស្មារតី "អ្នកស្ម័គ្រចិត្ត" មិនត្រូវខ្វះនិងផ្តាច់ចេញពីកីឡាទេព្រោះវារក្សាតម្លៃពិតប្រាកដនៃការប្រកួត ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាអត្ថន័យសង្ខេបនៅក្នុងសារសម្តេច​ប៉ាប ដែលបាន​ផ្ញើ​សារ​ស្វាគមន៍ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​កីឡានិង​ស្មារតីកីឡាករ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​រ៉ូម កាល​ពី​ថ្ងៃ​ទី ១៦ដល់ថ្ងៃទី១៨ ខែ​ឧសភា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំ និងផ្សព្វផ្សាយដោយក្រសួងវប្បធម៌របស់សន្តអសនៈ សហការជាមួយនឹងស្ថានទូតបារាំងប្រចាំនៅវ៉ាទីកង់ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤នៅទីក្រុងប៉ារីស។

ដោយឆ្លុះបញ្ចាំងពីការពិតដែលថាយើងរស់នៅក្នុងពិភពលោកដែលកីឡាដើរតួយ៉ាងសំខាន់នៅក្នុងសង្គម សម្តេចប៉ាបបានកត់សម្គាល់ថា "វិន័យ និងភាពអត់ធ្មត់របស់អត្តពលិក ក៏ដូចជាការប្រកួតដែលមានសុខភាពល្អ ជារឿយៗត្រូវបានគេឱ្យតម្លៃជាពាក្យប្រៀបធៀបសម្រាប់ជីវិតជាគ្រិស្តបរិស័ទប្រកបដោយគុណធម៌"។

សូម្បី​តែ​សព្វ​ថ្ងៃ​នេះ សម្តេចប៉ាប​បានមានបន្ទូល​បន្ត​ថា «ពាក្យ​ប្រៀបធៀប​នេះ​អាច​មាន​ប្រសិទ្ធភាព​ចំពោះ​អស់​អ្នក​ដែល​ប្រាថ្នា ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់ពេញ​ចិត្ត ហើយ​ធ្វើ​ជា​មិត្ត​របស់​ទ្រង់ តាម​មធ្យោបាយ​ណា​មួយ»។

សម្តេចប៉ាបក៏បានមានបន្ទូលបន្តថា កីឡាអាចត្រូវបានអនុវត្តមិនគ្រាន់តែនៅពេល ទំនេរប៉ុណ្ណោះទេ ប៉ុន្តែកីឡាជាយានជំនិះសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងការរួមគ្នាអនុវត្តក្នុងសហគមន៍។ កីឡា គឺជាមធ្យោបាយសម្រាប់ចំណាយពេលលំហែរកាយដែលជំរុញចំណាប់អារម្មណ៍ និងឱកាសសម្រាប់ការជួបជុំគ្នា ការបង្កើតសហគមន៍ ការផ្តល់ថាមពលដល់ជីវិតប្រកបដោយសណ្តាប់ធ្នាប់ និងជំរុញក្តីសុបិន ជាពិសេសយុវជនជំនាន់ក្រោយ។

Daily Program

Livesteam thumbnail