សម្តេចប៉ាបអបអរអ្នកទទួលជ័យលាភីសម្រាប់ពានរង្វាន់ភាតរភាព ហ្សាយេត
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសារជាវីដេអូចូលរួមអបអរដល់អ្នកដែលទទួលបានពានរង្វាន់ Zayet Award ដែលគេដឹងថា គឺជាពានរង្វាន់សម្រាប់លើកកំពស់ចំណងភាតរភាពមនុស្សជាតិ ។
នៅក្នុងសារនោះសម្តេចប៉ាបបានសំដែងការគោរពចំពោះ អ៊ីម៉ាំ នៃព្រះសហគមន៍មូស្លិមនៅទីក្រុងអាប៊ូ ដាប៊ី ប្រទេសអារ៉ាប៊ីសាអូឌីត និងបានកោតសរសើរចំពោះជយភាភីចំនួន ៤ រូប ដែលពួកគេបានប្រឹងប្រែងដើម្បីលើកកំពស់សាមគ្គីភាព និងភាតរភាពនៅក្នុងការអភិវឌ្ឍមនុស្សជាតិ។
អ្នកដែលទទួលពានរង្វាន់នេះ រួមមាន បងស្រី ណេលី ឡេអុង កូរៀ (Nelly León Correa) បងស្រីជនជាតិឈីលី ដែលកំពុងតែធ្វើការជាមួយនឹងអ្នកទោស លោក ម៉ាឌី យ៉ាកូប(Magdi Yacoub) ជាបុព្វជិតជនជាតិអេស៊ីបមួយរូប លោក ណាឌ្លូត អូឡាម៉ា (Nahdlatul Ulama) និង មូហា អាម៉ាឌីយ៉ាស (Muhammadiyah) ដែលពួកគេទាំងពីរនាក់ គឺជាអ្នកដែលដឹកនាំអង្គការអ៊ីស្លាមពីរនៅឥណ្ឌូនេស៊ី ។
សម្តេចប៉ាបមានបានបន្ទូលថា ភាតរភាពគឺជាចំណងដែលមនុស្សគួរតែរិតចំណងនេះ ដើម្បីពង្រឹងនិងប្រឆាំងចំពោះអ្វីដែលជាគំនិតឫទស្សនៈនាំអោយមានបញ្ហាស្អប់គ្នា ហើយក៏ដើម្បីជាយុត្តិធម៌នៅក្នុងសង្គមផងដែរ៕