សម្តេចប៉ាបឡេអូ៖ ជីវិតនឹងរញ៉េរញ៉ៃបើយើងគ្មានទំនាក់ទំនងជាមួយព្រះជាម្ចាស់

មានបន្ទូលកាលពីចុងខែកុម្ភៈកន្លងទៅនេះ សម្តេចប៉ាបឡេអូ ទី១៤ បានមានបន្ទូលថា ការរក្សានូវទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់គឺជាសកម្មភាពប្រពៃបំផុតរបស់មនុស្សជាតិ​។ នេះបើតាមវ៉ាទីកង់ញ៉ូវដកស្រង់បន្ទូលរបស់ទ្រង់។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ជីវិតរបស់មនុស្សម្នាក់ៗអាចនឹងប្រឈមមុខនឹងស្ថានភាពដ៏រញ៉េរញ៉ៃប្រសិនបើបុគ្គលរូបនោះមិនមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ទេនោះ។

សម្តេចប៉ាបឡេអូនាពេលជួបជាមួយនឹងនិស្សិតទេវវិទ្យាល័យ អេស្ប៉ាញជាច្រើននាក់ដែលបានមកកម្មវិធីសិក្ខាសាលាមួយនៅវ៉ាទីកង់ថា អ្វីដែលមិនធម្មតាមិនត្រឹមតែជាអ្វីដែលបណ្តាលឱ្យមានរឿងអាស្រូវប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងរបៀបរស់នៅដែលរុញច្រានព្រះជាម្ចាស់ឱ្យទៅដល់ជ្រុងម្ខាងនៃការសម្រេចចិត្តដែលយើងជួបប្រទះក្នុងជីវិតប្រចាំថ្ងៃរបស់យើង។

សម្តេចប៉ាបឡេអូបានមានបន្ទូល ថា មនុស្សជាតិត្រូវបានបង្កើតឡើងដើម្បីរស់នៅក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់​ដូចនេះនៅពេលដែលទំនាក់ទំនងនោះក្លាយទៅជាមិនច្បាស់លាស់ ឬចុះខ្សោយ ជីវិតចាប់ផ្តើមក្លាយទៅជាមិនប្រក្រតី។

សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា ជីវិតដែលមិនមានព្រះជាម្ចាស់នៅក្នុងចិត្តជាជីវិត រស់នៅដោយគ្មានការយល់ដឹងអំពីវត្តមានរបស់ព្រះជាម្ចាស់៕

Daily Program

Livesteam thumbnail