សម្តេចប៉ាបឡេអូស្វាគមន៍ចំពោះបទឈប់បាញ់នៅមជ្ឈិមបូព៌ាដ៏ផុយស្រួយ
សម្តេចប៉ាបឡេអូទី១៤បាន ស្វាគមន៍ចំពោះដំណឹងនៃបទឈប់បាញ់នៅមជ្ឈិមបូព៌ា ហើយស្នើសុំឱ្យគ្រប់ភាគីទាំងអស់ចូលរួមក្នុងការសន្ទនាដ៏យូរអង្វែងដើម្បីឈានដល់ទីបញ្ចប់នៃជម្លោះ។
សម្តេចប៉ាបឡេអូ ក៏បានអញ្ជើញគ្រីស្តបរិស័ទ ដែលមានសុច្ឆន្ទៈទូទាំងពិភពលោកឱ្យចូលរួមជាមួយទ្រង់ដើម្បីអធិស្ឋាន សន្តិភាពនៅថ្ងៃសៅរ៍ ទី១១ ខែមេសា។
ចំពោះបទឈប់បាញ់កាលពីថ្ងៃទី០៧ ខែមេសា សម្តេចប៉ាបឡេអូបានមានប្រសាសន៍ថា ទ្រង់ស្វាគមន៍ចំពោះដំណឹងនេះ "ដោយការពេញចិត្ត និងជាសញ្ញានៃក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅ"។
សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា "មានតែតាមរយៈការវិលត្រឡប់ទៅកាន់តុចរចាវិញទេ ទើបយើងអាចបញ្ចប់សង្គ្រាមបាន។
សម្តេចប៉ាបឡេអូបានបន្តជំរុញឱ្យអ្នកដែលបានប្រមូលផ្តុំគ្នាអមដំណើរការងារការទូត ជាមួយនឹងការអធិស្ឋាន ដោយសង្ឃឹមថាឆន្ទៈក្នុងការចូលរួមក្នុងការសន្ទនាអាចក្លាយជាមធ្យោបាយដើម្បីដោះស្រាយស្ថានភាពជម្លោះផ្សេងទៀតនៅទូទាំងពិភពលោក"។
នេះជាសាររបស់សម្តេចប៉ាបឡេអូ ប៉ុន្តែក្រោយសារនេះចេញនិងអនុវត្តបានមួយដង្ហើមចង្រិតភាពតានតឹងបានកើនជាថ្មី។៕