សម្តេចប៉ាបឡេអូបញ្ជាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅអេស្ប៉ាញ

សម្តេចប៉ាបឡេអូទី១៤បានបញ្ចប់ដំណើរទស្សនកិច្ចនិង យាងត្រឡប់ទៅកាន់ទីក្រុងវ៉ាទីកង់វិញតាមយន្តហោះពិសេសដែលផ្តល់ដោយព្រះមហាក្សត្រអេស្ប៉ាញ។

នេះគឺជាការប្រទានរបស់ព្រះចៅ ហ្វេលីប នៃប្រទេសអេស្ប៉ាញ បន្ទាប់ពីយន្តដឹកសម្តេចប៉ាបឡេអូមានបញ្ហាបច្ចេកទេសដែលរារាំងយន្តហោះ ចេញដំណើរពីអាកាសយានដ្ឋាន ឡូស រ៉ូដេអូស (Los Rodeos) នៅទីក្រុង តេនីរីហ្វ ( Tenerife) ។

ជើងហោះហើរពិសេសនេះបាន ចេញដំណើរនៅម៉ោងប្រហែល 6:00 ល្ងាច ម៉ោងក្នុងស្រុកនៅអេស្ប៉ាញ ហើយបានទៅ ដល់ទីក្រុងរ៉ូមនៅម៉ោងប្រហែល ១១:00 យប់ ម៉ោងនៅទីក្រុងរ៉ូម។

ក្រុមការងារនិងអ្នកសារព័ត៌មានដែលតាមសម្តេចប៉ាបឡេអូមិនបានធ្វើដំណើររួមជាមួយនឹងសម្តេចប៉ាបឡើយ ដោយពួកគេមកតាម យន្តហោះដាច់ដោយឡែក។​

នេះគឺជាបញ្ហាដែលមិនដែលជួប ពីយន្តហោះ Iberia Airbus A320 ប៉ុន្តែសម្តេចប៉ាបត្រូវបានរៀបចំកិច្ចការការទូតនិងការយកចិត្តទុកដាក់ដោយព្រះមហាក្សត្រអេស្ប៉ាញយ៉ាងយកចិត្តទុកដាក់បំផុត៕

Daily Program

Livesteam thumbnail