សម្តេចប៉ាបឡេអូទី១៤ អ្នកដែលជ្រមុជទឹកគឺជាសញ្ញានៃក្តីសង្ឃឹមរបស់ពិភពលោក

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលនិងលើកទឹកចិត្ត សូមឲ្យគ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញា ជ្រមុជទឹកគ្រប់រូបមានអារម្មណ៍ថាត្រូវបានហៅជាសញ្ញានៃក្តីសង្ឃឹមនៅក្នុងពិភពលោកនៃជំនឿរបស់យើង។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅចុងបញ្ចប់នៃពិធីថ្វាយអភិបូជាផ្ទូនគ្នានឹង ទិវាអាហ្វ្រិកលើកទី ៦២ សម្តេចប៉ាប ឡេអូទី ១៤ បាន ស្វាគមន៍គណៈប្រតិភូនិងផ្តល់ការលើកទឹកចិត្តរបស់គាត់ចំពោះពួកគេ។​

នៅក្នុងសុន្ទរកថា ដែលនិយាយជាភាសាអង់គ្លេស សម្តេចប៉ាបបាននិយាយថា ឆ្នាំបរិសុទ្ធ២០២៥ ជំរុញយើងទាំងអស់គ្នា ហើយក៏ជាឆ្នាំដែលអញ្ជើញយើងទាំងអស់គ្នាឱ្យស្វែងរកក្តីសង្ឃឹម ប៉ុន្តែក៏ជាសញ្ញានៃក្តីសង្ឃឹមផងដែរ ។

សម្តេច​ប៉ាប​បាន​បន្ថែម​ថា​  ​មនុស្ស​ម្នាក់ៗ​ដែល​ទទួល​អគ្គសញ្ញាជ្រមុជ​ទឹកគឺគួរ​មាន​អារម្មណ៍​ថា​ខ្លួន​គាត់​ផ្ទាល់ ត្រូវបានត្រាស់ហៅ​ដោយសញ្ញានៃ ​សេចក្ដី​សង្ឃឹម​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​»។

សម្តេចប៉ាបឡេអូទី១៤ បានបន្តមានបន្ទូលថា ជំនឿផ្តល់កម្លាំងដល់គ្រីស្តបរិស័ទ ហើយជំនឿរបស់យើងអាចឱ្យយើង មើលឃើញពន្លឺនៃព្រះយេស៊ូ នៅក្នុងជីវិតរបស់យើង ហើយយល់ពីសារៈសំខាន់នៃការរស់នៅតាមសេចក្តីជំនឿរបស់យើង ។

សម្តេច​ប៉ាប ឡេអូ ទី១៤ បាន​មានបន្ទូលទៀត​ថា ជំនឿ​អនុញ្ញាត​ឲ្យ​យើង ពោរពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម​ដែល​មាន​តែ​ព្រះយេស៊ូ​ ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​យើង​បាន៕

Daily Program

Livesteam thumbnail