សម្តេចប៉ាបឡេអូទី១៤ អំពាវនាវ​ឱ្យ​បញ្ចប់​អរិភាព​នៅ​ហ្គាហ្សា

សម្តេចប៉ាបឡេអូទី១៤នៅពេលទ្រង់យាងទទួលសាវនាការដំបូងជាមួយនឹងគ្រីស្តបរិស័ទ កាលពីថ្ងៃពុធទ្រង់បាន អំពាវនាវឱ្យបញ្ចប់អរិភាពនៅក្នុងតំបន់ហ្គាហ្សា ហើយជំរុញបើក ច្រកចូលដើម្បីនាំយក ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ថ្លែងនៅចំពោះមុខអ្នកចូលរួមរាប់ម៉ឺននាក់ នៅទីលាន​សន្តសិលាសម្តេចប៉ាបឡេអូទី​១៤បានពិពណ៌នា ស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីបថា "គួរឱ្យព្រួយបារម្ភ និងឈឺចាប់កាន់តែខ្លាំង"។

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលបន្ថែមថា “ទូលបង្គំជាខ្ញុំបន្តការអំពាវនាវដោយអស់ពីដួងចិត្តរបស់ ដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌សមរម្យ និងដើម្បីបញ្ចប់អរិភាព ដើម្បីរំដោះបញ្ហាអមនុស្សធម៌ចំពោះ កុមារ មនុស្សចាស់ និងអ្នកជំងឺ។

ការអំពាវនាវរបស់សម្តេចប៉ាបឡេអូទី១៤បានធ្វើឡើង នៅពេលដែលចំនួនអ្នកស្លាប់ និងរបួសនៅតំបន់ហ្គាហ្សាស្ទ្រីប បន្តកើនឡើងក្រោមការវាយប្រហាររបស់អ៊ីស្រាអែល។

មួយខែមួយថ្ងៃ ចាប់តាំងពីការសោយទិវង្គតរបស់ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ សម្តេច ប៉ាបឡេអូទី១៤ ក៏បានរំឭកដោយដឹងគុណដល់ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូននៅតំបន់ជម្លោះដ៏រ៉ាំរ៉ៃទាំងនោះ៕

Daily Program

Livesteam thumbnail