សម្តេចប៉ាបឡេអូទី១៤ យាងជួបជាមួយប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់តា

សម្តេចប៉ាប ឡេអូ ទី១៤ បានយាងជួបសាវនាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់តា លោកស្រី មីរៀម ស្ពៃតេរី ដេបូណូ (Myriam Spiteri Debono) នៅបុរីវ៉ាទីកង់។ នេះបើតាមវ៉ាទីកង់ញូវ ។

បន្ទាប់ពីបានជួបជាមួយសម្តេចប៉ាបឡេអូរួច លោកស្រីប្រធានាធិបតីក៏បានបន្តជួបពិភាក្សាជាមួយនឹង លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តី អមដោយរដ្ឋមន្រ្តី ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិលោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គឺរ។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យព័ត៌មាននៃបុរីវ៉ាទីកង់ ជំនួបនេះបានរៀបចំឡើងនៅក្នុងបរិយាកាស ស្និទ្ធស្នាល និងបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពអន្តរជាតិបច្ចុប្បន្ន ជាពិសេសការយកចិត្តទុកដាក់ចំពោះមជ្ឈិមបូព៌ា និងអ៊ុយក្រែន។

ការិយាល័យព័ត៌មានបានកត់សម្គាល់ថា ភាគីទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងព្រះសហគមន៍ និងរដ្ឋ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងបរិបទផ្សេងៗ។

លើសពីនេះ លោកស្រីប្រធានាធិបតីម៉ាល់តា និងសន្តអាសនៈក៏ បានពិភាក្សាអំពីបញ្ហាដែលមានផលប្រយោជន៍រួម រួមទាំងការធ្វើចំណាកស្រុក និងស្ថានភាពប្រជាសាស្ត្រផងដែរ។

Daily Program

Livesteam thumbnail