សម្តេចប៉ាបឡេអូទី១៤ ប្រាប់គ្រីស្តបរិស័ទឲ្យថៃរក្សាសេចក្ដីសង្ឃឹម និងខិតខំពង្រឹងជំនឿ

នៅពេលយាងចូលនៅក្នុងកម្មវិធីសាវនាការជាមួយនឹងគ្រីស្តបរិស័ទប្រចាំសប្តាហ៍ នៅទីលានសន្តសិលា សម្តេចប៉ាបឡេអូទី១៤ បានណែនាំគ្រីស្តបរិស័ទឲ្យរក្សានូវសេចក្តីសង្ឃឹម​ ហើយលើកទឹកចិត្តពួកគេឲ្យខិតខំ ស្តានិងពង្រឹងជំនឿឡើងវិញ។​

នៅពេលនោះសម្តេចប៉ាបបានមានបន្ទូលថា ភាពធុញថប់ខាងផ្លូវវិញ្ញាណអាចនាំឲ្យបាត់បង់នូវសេចក្តីសង្ឃឹម  ហើយក៏នាំគ្នាចង់បោះបង់ជំនឿ  ដូច្នេះចូររិះគិតឡើងវិញហើយព្យាយាមស្វែងរកការអប់រំពាក់ព័ន្ធនឹងការបង្កើតក្តីសង្ឃឹម និង ស្តារជំនឿឡើងវិញ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សូមគ្រីស្តបរិស័ទទាំងអស់យកជំនឿជាជំហរហើយបន្តដើរទៅមុខ ជាមួយនឹងសេចក្តីសង្ឃឹម។ ចូរព្យាយាមបើកចិត្តឲ្យទូលាយដើម្បីយាងព្រះជាម្ចាស់មកគង់ជាមួយយើងវិញ៕

Daily Program

Livesteam thumbnail