សម្តេចប៉ាបឡេអូទី១៤ បានតម្លើងកិត្តិយសបន្ថែមដល់កាឌីណាល់មកពីអាស៊ីមួយរូប

ក្រុមអន្តរសភាលោកអភិបាលហ្វីលីពីន បានអះអាងថា សម្តេចប៉ាបឡេអូទី១៤ បានសម្រេចតែងតាំងនិងផ្តល់ងារពិសេសបន្ថែមថ្មីដល់លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាហ្លេ (Luis Antonio Tagle) ដែលជាកាឌីណាល់មួយរូបមកពីប្រទេសហ្វីលីពីន។
សម្តេចប៉ាបឡេអូទី១៤បានតែងតាំងនោះ គឺ អាលបាណូ (Albano) ដែលជាថានៈកាឌីណាល់ពិសេសមួយ ហើយមានសិទ្ធិគ្រប់គ្រងអគ្គភូមិភាគនៃព្រះសហគមន៍កាតូលិក អាលបាណូ ដែលមានទីតាំងនៅខាងក្រៅទីក្រុងរ៉ូម ។ អគ្គភូមិភាគនេះ ជាអគ្គភូមិភាគ១នៅក្នុងចំណោមអគ្គភូមិភាគ៧ ។ ហើយងារនេះក៏ជាងារកិត្តិយសពិសេសនៅក្នុងជួរកាឌីណាល់ ផងដែរ។
លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាហ្លេ ធ្លាប់ជាអ្នកដែលមានតួនាទីទទួលខុសត្រូវមួយនៅក្រសួងប្រកាសដំណឹងល្អរបស់សន្តអសនៈ ហើយក្រោយមក សម្តេចប៉ាបឡេអូ ទី១៤ ដែលទ្រង់នៅជាកាឌីណាល់គឺបានមកទទួលខុសត្រូវបន្តនៅក្នុងក្រសួងនេះ នៅខែកុម្ភៈ ឆ្នាំ២០២៥ ខណៈដែលទ្រង់ក៏ធ្លាប់ជាអ្នកដឹកនាំក្រសួងគ្រប់គ្រងលោកអភិបាលព្រះសហគមន៍កាតូលិកផងដែរ៕
Daily Program
