សម្តេចប៉ាបឡេអូទី១៤ ត្រួសត្រាយផ្លូវឆ្ពោះទៅរកការពង្រឹងកិច្ចសន្ទនាអន្តរសាសនា

ឯកភាពគ្រីស្តសាសនា និង ការពង្រឹងកិច្ចសន្ទនាអន្តរជំនឿគឺជារបៀបវារៈដ៏ចំបងមួយដែលសម្តេចប៉ាបឡេអូទី១៤កំពុងតែបន្តត្រួសត្រាយផ្លូវ។
មាគ៌ាតម្រែតម្រង់ផ្លូវនៃភាពជាអ្នកដឹកនាំរបស់សម្តេចប៉ាបឡេអូទី១៤ ឆ្ពោះទៅរកឯកភាពគ្រីស្តសាសនា និងកិច្ចសន្ទនាអន្តរជំនឿត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលដែល ទ្រង់បានយាងទទួលសាវនាការជាមួយនឹងគណៈប្រតិភូសាសនានានា ១ថ្ងៃក្រោយពេលដែលទ្រង់ ត្រូវបានសន្តអាសនៈរៀបចំពិធីប្រកាសជាផ្លូវការទទួលនូវមគ្គុទេសភាពរបស់ទ្រង់រួចមក។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលនោះ សម្តេចប៉ាបឡេអូទី១៤ បានយាងទទួលមេដឹកនាំព្រះសហគមន៍គ្រីស្តសាសនានានា ព្រមទាំងមេដឹកនាំសាសនាជាច្រើន។
នាឱកាសនោះ សម្តេចប៉ាបឡេអូទី ១៤ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទ្រង់ចំពោះឯកភាព គ្រីស្តសាសនា និងរក្សាទំនាក់ទំនងល្អជាមួយនឹងសាសនានានា តាមរយៈកិច្ចសន្ទនាអន្តរសាសនា ដោយទ្រង់សំដែងនូវអំណរគុណដ៏អស់ពីចិត្តចំពោះមេដឹកនាំសាសនាទាំងអស់ដែលបានប្តេជ្ញាចិត្តចំពោះសន្តិភាព និង សុខដុមនីយកម្ម។
សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ជាមួយនឹងការប្តេជ្ញាចិត្តទាំងអស់គ្នាចំពោះបុព្វហេតុនេះ នោះពិភពលោកនឹងអាចបន្តរស់នៅជាមួយគ្នាជាមួយនឹងភាតរភាព ការគោរព និង យល់គ្នាទៅវិញទៅមក៕
Daily Program
