សម្តេចប៉ាបឡេអូទី១៤ ជួបជាមួយប្រមុខព្រះសហគមន៍កាតូលិកក្រិច-អ៊ុយក្រែន

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលព្រះសហគមន៍កាតូលិកក្រិច-អ៊ុយក្រែន ទទួលការអនុញ្ញាតិឲ្យ ជួបសាវនាការជាលក្ខណៈឯកជនជាមួយនឹងសម្តេចប៉ាបឡេអូទី ១៤ នៅវ៉ាទីកង់។

ជំនួបដែលបានរៀបចំធ្វើកាលពីសប្តាហ៍មុន លោកអគ្គអភិបាល ស្វៀតូស្លាវ ស៊ីវឆាក ( Sviatoslav Shevchuk) បានសំដែងនូវគាវរកិច្ចចំពោះសម្តេចប៉ាប ឡេអូ  ខណៈពេលដែលបានជួបជាមួយទ្រង់ និងមានឱកាសរៀបរាប់អំពីទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។

លោកអគ្គអភិបាលថ្លែង​អំណរគុណចំពោះសម្តេចប៉ាបឡេអូ ដែលបានរំឭកពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែនដោយអំពាវនាវឱ្យមាន "សន្តិភាពពិតប្រាកដ យុត្តិធម៌ និងយូរអង្វែង" និងសុំឱ្យមានការដោះលែងអ្នកទោសទាំងអស់ និងជួយសម្រួលឲ្យមាននិវត្តរបស់កុមារអ៊ុយក្រែន ដែលរុស្ស៊ីនាំទៅ​កាលពីពេលដែលលុកលុយអ៊ុយក្រែនកាលពីដំបូង។

លោកអគ្គអភិបាលមានប្រសាសន៍ថា នៅពេលនោះសម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់បន្ថែមនូវអ្វីដែលកើតឡើងនៅអ៊ុយក្រែន ហើយសង្កត់ធ្ងន់ថា បន្ទូលរបស់ទ្រង់គឺជាប្រទានពរខាងវិញ្ញាណពិតប្រាកដសម្រាប់ផ្តល់នូវភាពត្រជាក់ត្រជុំនៃព្រលឹងដែលរងរបួសរបស់ប្រជាជនអ៊ុយក្រែន៕

Daily Program

Livesteam thumbnail