សម្តេចប៉ាបឡេអូទី១៤៖ គ្រួសារគឺជាពំនឹង​នៃអនាគតរបស់មនុស្សជាតិ

នៅព្រឹកថ្ងៃអាទិត្យ នាទីលាន សន្តសិលាសម្តេចប៉ាបឡេអូទី១៤បានយាងធ្វើជាអធិបតីភាពនៃពិធីថ្វាយ អភិបូជាសម្រាប់​ឆ្នាំមហាករុណាទិគុណ​​សម្រាប់​​គ្រួសារ កុមារ ជីដូនជីតា និងមនុស្សចាស់។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះ សម្តេចប៉ាប ឡេអូ បានឆ្លុះបញ្ចាំងពីគ្រួសារថា ជាប្រភពនៃការរួបរួម និងជំនឿ ហើយក៏ជាប្រភពនៃលំនឹងសម្រាប់អនាគតរបស់មនុស្សជាតិ។

សម្តេចប៉ាបឡេអូបានពណ៌នាថា  “សេចក្តីប្រាថ្នាដ៏ធំបំផុត ដែលមនុស្សម្នាម្នាក់ៗបានប្រាថ្នានោះ គឺគ្រួសារ។

សម្តេចប៉ាបបានមានបន្ទូលថា គ្រួសារគឺជាកន្លែងនៃការរួបរួមដែលព្រះយេស៊ូបានអធិស្ឋាន ទីនោះគឺជាប្រភពនៃសេចក្តីស្រឡាញ់ និង ជាសក្ខីកម្មនៃជីវិតដែល​ព្រះជាម្ចាស់បានបង្កើត ហើយបាននាំសេចក្តីសង្រ្គោះមកក្នុងលោកីយ៍។

សម្តេចប៉ាបបានគូសបញ្ជាក់ថា តាំងពីកំណើតមក មនុស្សជាតិយើងពឹងផ្អែកលើអ្នកដទៃដើម្បីរស់។

សម្តេចប៉ាប បានមានបន្ទូលថា ​យើង​ទាំង​អស់​គ្នា​មាន​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ដោយ​សារ​ទំនាក់​ទំនង​ ​សប្បុរស​និង​ការ​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក៕

Daily Program

Livesteam thumbnail