សម្តេចប៉ាបឡេអូទី១៤៖ ការអាណិតអាសូរ គឺជាបញ្ហារបស់មនុស្សជាតិ មិនមែនជាបញ្ហាសាសនាទេ

សម្តេចប៉ាបឡេអូទី១៤បានកំពុងតែលើកទឹកចិត្តឲ្យមនុស្សជាតិយកចិត្តទុកដាក់ចំពោះសេចក្តីសណ្តោសនិងការអាណិតអាសូ​។  នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

ប្រភពដដែលបានលើកឡើងថា សម្តេចប៉ាបឡេអូទី១៤ ទ្រង់បាន ស្នើឱ្យមនុស្សជាតិគ្រប់រូបបើកចិត្តនិងមានចិត្តសណ្តោសចំពោះអ្នកដ៏ទៃ។​

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា សេចក្តីអាណិតមិនមែនចាំបាច់តែសាសនាលើកទឹកចិត្តនោះទេ​គឺគួរតែចេញមកពីទឹកចិត្តរបស់មនុស្សជាតិ។

សម្តេចប៉ាប ឡេអូទី១៤ បានសង្កត់ធ្ងន់ថា ការអាណិតអាសូរ ធ្វើឡើងតាមរយៈសកម្មភាពជាក់ស្តែង ពីព្រោះដើម្បីជួយនរណាម្នាក់ “អ្នកមិនអាចនៅឆ្ងាយពីគ្នាបានទេ”។ ដើម្បី​មាន​ចិត្ត​អាណិត​អាសូរ អ្នក​ត្រូវ​ចូល​រួម​ហើយ​ត្រៀម​ខ្លួន​ជួយអ្នករងគ្រោះ​។

សម្តេច​ប៉ាឡេអូទី១៤ បាន​គូសបញ្ជាក់​ថា ការ​ជួយ​នរណា​ម្នាក់​យ៉ាង​ពិត​ប្រាកដ ​មាន​ន័យ​ថា​មាន​ឆន្ទៈ​ទទួល​អារម្មណ៍​ពី​ទម្ងន់​នៃ​ការ​ឈឺចាប់​របស់​អ្នក​ដទៃ​។

សម្តេចប៉ាបឡេអូទី១៤ក៏​បាន​ចង្អុល​បង្ហាញ​ថា ទាល់​តែ​យើង​ទទួល​ស្គាល់​ថា​ខ្លួន​យើង​ជា​អ្នក​រង​របួស ទើប​យើង​មាន​ចិត្ត​អាណិត​អាសូរអ្នកដ៏ទៃ​យ៉ាង​ពិត​ប្រាកដ៕

Daily Program

Livesteam thumbnail