សម្តេចប៉ាបឡេអូទី១៤ស្នើឲ្យគ្រីស្តបរិស័ទស្វែងរកវិធីថ្មីដើម្បីចែករំលែកបទពិសោធន៍នៃជីវិត

នាថ្ងៃបុណ្យព្រះវិញ្ញាណយាងមក សម្តេចប៉ាឡេអូទី១៤ បានណែនាំគ្រីស្តបរិស័ទឲ្យស្វែងរកវិធីសាស្រ្តថ្មីដើម្បីស្វែងរកនិងចែករំលែកនូវបទពិសោធន៍ថ្មីៗនៃជីវិត។ នេះបើតាមវ៉ាទីកង់ញូវ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ព្រះជាម្ចាស់មិនចង់ឲ្យយើងបិទចិត្តបិតគំនិតមិនអោយស្រាវជ្រាវនោះទេ គឺទ្រង់បើកចំហរនិងលើកទឹកចិត្តឲ្យប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់ព្យាយាមស្វែងរកអ្វីដែលថ្មី អ្វីជាជាអំណរ អ្វីដែលជាស្នូលដែលជាមូលដ្ឋានសម្រាប់យើងចែករំលែកដើម្បីឲ្យសង្គមមនុស្សពោរពេញដោយអំណរសប្បាយ។
សម្តេចប៉ាបបានមានបន្ទូលថា ព្រះជាម្ចាស់ទ្រង់ចង់ឲ្យយើងចេះរុករកអ្វីដែលជាអត្ថន័យនៃសេចក្តីស្រលាញ់ ហើយអ្វីដេលជាកម្លាំងដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ទ្រង់ ហើយអនុញ្ញាតឱ្យសង្គមរីកចម្រើន។
សម្តេចប៉ាបបានមានបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធគឺចង់ឲ្យយើងបើកចិត្តបើកគំនិត ពោលគឺបើកចំហរព្រំដែននៃគំនិតដើម្បីទទួលអ្វីដែលថ្មីមកប៉ះប៉ូវអ្វីដែលវាជាបញ្ហា ហើយនឹងអ្វីដែលអាចផ្សះផ្សារដួងចិត្តរបស់យើងទាំងអស់គ្នាដោយសេចក្តីស្រលាញ់៕
Daily Program
