សម្តេចប៉ាបឡេអូទី១៤បានតែងតាំង Sr. Tiziana Merletti ជាអគ្គលេខាធិការនៃ ក្រសួងមួយ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូទី ១៤ បានតែងតាំងបងស្រី ទីហ្សាណា ម័ឡេតទី (Tiziana Merletti )អតីតអ្នកដឹកនាំក្រុមសន្តី Franciscan Sisters of the Poor ជា អគ្គលេខាធិការនៃលេខាធិការដ្ឋាន ក្រសួងសម្រាប់រៀបចំជីវិតបរិសុទ្ធ និងសង្គមជីវិតអប់រំតាមសាសនា។
ប្រភពដដែលបានអោយដឹងថា បងស្រី ជាស្រ្តីដំបូងដែលត្រូវបានតែងតាំង ដោយសម្តេចប៉ាបឡេអូទី១៤ សម្រាប់ទទួលខុសត្រូវមួយនៅក្រសួងនេះ។
ក្នុងនាមជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងនេះ បងស្រីនឹងបម្រើការនៅក្រសួងនេះនៅក្រោម បងស្រី ស៊ីមូណា ប្រេមប៊ីឡា (Sr Simona Brambilla )ដែលត្រូវបានតែងតាំងឱ្យដឹកនាំ ក្រសួងនេះដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីក្នុងខែមករា ដែលក៏ក្លាយជាស្ត្រីដំបូងដែលមិនធ្លាប់កាន់កាប់តួនាទីបែបនេះនៅវ៉ាទីកង់៕
Daily Program
