សម្តេចប៉ាបឡេអូទី១៤បន្តសម្លេងត្អូញត្អែសម្តេចប៉ាបហ្រ្វង់ស៊ីស្កូអំពីសង្រ្គាម

សម្តេចប៉ាប ឡេអូទី១៤បានបន្តបំពងសម្លេងត្អូញត្អែអំពីសង្រ្គាមដែលតែងតែលើកឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ថា សង្គ្រាមតែងតែនាំមកនៅការបរាជ័យគ្រប់ភាគី។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលកាលពីថ្ងៃពុធនៅពេលយាងសាវនាកាជាមួយនឹងគ្រីស្តបរិស័ទថា បេះដូងរបស់ព្រះសហគមន៍កំពុងតែខ្ទេចខ្ទាំដោយសារតែសង្រ្គាមដែលកើតមាននៅ អ៊ុយក្រែន អ៊ីរ៉ង់ អ៊ីស្រាអែល និងតំបន់ហ្កាហ្សា។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា យើងមិនត្រូវទម្លាប់ធ្វើសង្គ្រាមឡើយ ហើយផ្ទុយទៅវិញយើងទាំងអស់គ្នាគួរតែបដិសេធនៅពេលដែលគេនិយាយអំពីអាវុធយុទ្ធភ័ណ្ឌនានា។
សម្តេចប៉ាបឡេអូក៏បានព្រមានថា ការប្រើអាវុធវិទ្យាសាស្ត្រគ្រប់ប្រភេទក្នុងសង្គ្រាមទំនើបកំពុងប្រឈមនឹងហានិភ័យ “នាំអ្នកប្រយុទ្ធទៅរកភាពព្រៃផ្សៃខ្លាំងជាងកាលពីអតីតកាល”៕
Daily Program
