សម្តេចប៉ាបឡេអូទី១៤នៅតែបង្ហាញការគាំទ្រចំពោះការផ្សព្វផ្សាយតាមបែបប្រពៃណី

នៅពេលដែលយាងចុះទៅទស្សនៈកិច្ចនៅមជ្ឈមណ្ឌលផ្សព្វផ្សាយវិទ្យវ៉ាទីកង់ចំណាស់ជាង ៩០ ឆ្នាំកាលពីថ្ងៃព្រហស្បតិសប្តាហ៍មុន សម្តេចប៉ាបឡេអូទី១៤ ហាក់បង្ហាញនូវការគាំទ្ររបស់ទ្រង់ ចំពោះតួនាទីនិងឥទ្ធិពលនៃការផ្សព្វផ្សាយតាមបែបប្រពៃណីនៅតាមប្រទេសក្រីក្រ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលនោះសម្តេចប៉ាបឡេអូបានឆ្លុះបញ្ចាំងទាំងប្រវត្តិសាស្រ្ត និងអនាគតនៃមជ្ឈមណ្ឌលបញ្ជូនរលកខ្លីរបស់វិទ្យុវ៉ាទីកង់ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧ ដោយសម្តេចប៉ាបភីយូស ទី​១២ ( Pope Pius XII)  ដែលឥឡូវនេះបានកំពុងតែប្រឈមមុខនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ និង រលកថ្មីនៃបច្ចេកវិទ្យា។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា តាមពិតទៅទូលបង្គំជាខ្ញុំ​មិន​សូវ​ស្គាល់​មជ្ឈមណ្ឌល​នេះ ហើយក៏មិនយល់អំពី​អង់តែន​វិទ្យុ​វ៉ាទីកង់​នេះដែរ  ប៉ុន្តែអ្វីដែលទូលបង្គំជាខ្ញុំកាត់សម្គាល់ គឺ​ថា​ស្ថានីយ​នេះ​មាន​តម្លៃ​​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាដ៏សំខាន់​នៅ​តំបន់អាមេរិក​ឡាទីន។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា  ជាមួយនឹងវិទ្យុតូចមួយ ទូលបង្គំជាខ្ញុំបានស្តាប់ការផ្សាយតាមរលកខ្លីៗរបស់វិទ្យុវ៉ាទីកង់ ជាញឹកញាប់ សូម្បីតែនៅលើភ្នំដែលគ្មានអ្វីអាចផ្សាយទៅដល់ក៏ដោយ។

សម្តេចប៉ាបឡេអូបានចែករំលែកនូវបទពិសោធន៍ខ្លះៗផងដែរអំពីអ្វីដែលទ្រង់បានទទួល ពីការផ្សាយតាមរយៈប្រព័ន្ធផ្សាយតាមរលកធាតុអាកាស នៅពេលដែលលោកនៅក្នុង ប្រទេសប៉េរូ៕

Daily Program

Livesteam thumbnail