សម្តេចប៉ាបឡេអូទី១៤នឹងធ្វើជាអធិបតីពិធីថ្វាយអភិបូជារៀងរាល់ថ្ងៃអាទិត្យនៅខែមិថុនាខាងមុខ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានកំណត់ដាក់កម្មវិធីរបស់ទ្រង់ថា នឹងធ្វើជាអធិបតីភាពចំពោះពិធីថ្វាយអភិបូជានៅរៀងរាល់ថ្ងៃអាទិត្យនៅខែមិថុនា ហើយនឹងដឹកនាំកិច្ចពិភាក្សាជាច្រើនអំពីបុព្វហេតុនៃការតែងតាំងសន្តបុគ្គល របស់ព្រះសហគមន៍កាតូលិក។

ការរិយាល័យអបរំជំនឿនៃសន្តអសនៈបានប្រកាសនូវកម្មវិធីរបស់សម្តេចប៉ាបឡេអូទី១៤ ប្រចាំខែមិថុនា ឆ្នាំ២០២៥ថា ពិធីថ្វាយអភិបូជាដែលគ្រោងទុកចំនៅទីលានសន្តសិលានៅម៉ោង១០ និង ៣០នាទីព្រឹក។

នៅថ្ងៃទី ០១ ខែមិថុនា គឺនឹងរៀបចំឡើង ដើម្បីរិះគិតអំពីករុណាទិគុណចំពោះគ្រួសារ កុមារ លោកតាលោកយាយ និង មនុស្សចាស់។​

នៅថ្ងៃទី ០៨ ខែមិថុនា គឺរិះគិតទាក់ទងនឹងចលនាក៏ដូចជាសមាគម និង សហគមន៍ថ្មី ហើយនៅទី១៥ ខែមិថុនា គឺនឹងរិះគិតអំពីកីឡា ។ សម្រាប់ថ្ងៃទី ២២ ខែមិថុនា គឺទ្រង់នឹងដឹកនាំពិធីថ្វាយអភិបូជានៅម៉ោង៥ ល្ងាយអំពីសន្តយូហាន ឡេតេរ៉ង់ (John Lateran) ដោយឡែកនៅថ្ងៃទី ២៩ គឺអំពីសន្តសិលា និង សន្តប៉ូល។

ក្រៅពីនោះសម្តេចប៉ាបឡេអូទី១៤ ក៏គ្រោងនឹងរៀបចំកម្មវិធីនៅថ្ងៃច័ន្ទទី ៩ មិថុនា អំពីជនសន្តីព្រហ្មចារិនីម៉ារី​នៅវេលាម៉ោង ១១ និង ៣០នាទី  ហើយនៅថ្ងៃសុក្រទី១៣ ទ្រង់នឹងយាងដឹកនាំប្រជុំលោកកាឌីណាល់ អំពីបុព្វហេតុនៃការតែងតាំងសន្តបុគ្គលជាដើម ៕

Daily Program

Livesteam thumbnail