សម្តេចប៉ាបឡេអូទី១៤តែងតាំងស្រ្តីម្នាក់ជារដ្ឋមន្រ្តីក្រសួងព័ត៌មានសន្តអាសនៈ

សម្តេចប៉ាបឡេអូ ទី១៤ បានតែងតាំងលោកស្រី ម៉ារីយ៉ា ម៉ុនសេរ៉ាត អាល់វ៉ារ៉ាដូ (Maria Montserrat Alvarado)ដែលបច្ចុប្បន្នជាប្រធានផ្នែកប្រតិបត្តិការនៃទីភ្នាក់ងារព័ត៌មានកាតូលិក EWTN News ជារដ្ឋមន្រ្តីក្រសួងព័ត៌មានសន្តអាសនៈ។​

វ៉ាទីកង់ញូវបានរាយការណ៍ លោកស្រី នឹងចូលដឹកនាំហើយទទួលខុសត្រូវនៅក្នុងស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់សន្តអាសនៈ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៦តទៅ។

លោកស្រីកើត ម៉ិកស៊ិក ហើយបានទទួល សញ្ញាបត្រ ពីសាកលវិទ្យាល័យអន្តរជាតិផ្លរីដា និងសាកលវិទ្យាល័យចច វ៉ាស៊ីនតោន។

ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៣ លោកស្រីបានកាន់តំណែងជាអ្នកដឹកនាំនៅមូលនិធិ Becket សម្រាប់សេរីភាពសាសនា ដោយបម្រើការក្នុងគំនិតផ្តួចផ្តើមដែលឧទ្ទិសដល់ការការពារសេរីភាពសាសនា និងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

ចាប់តាំងពីឆ្នាំ ២០២៣មក លោកស្រីបានបម្រើការជាប្រធាន និងជាប្រធានផ្នែកប្រតិបត្តិការនៃទីភ្នាក់ងារព័ត៌មាន EWTN News ដែលជា វេទិកាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលផលិតខ្លឹមសារព័ត៌មានពីព្រះសហគមន៍ចំនួប៧ ភាសា ហើយកម្មវិធីផ្សាយគឺមានតាំងពី ទូរទស្សន៍ វិទ្យុ ការបោះពុម្ព ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ជាមួយនឹងការតែងតាំងលោកស្រី បែបនេះ បានបង្ហាញថា សម្តេចប៉ាបឡេអូ ទី១៤បានកំពុងបន្តមាគ៌ានៃការកែទម្រង់ ដែលផ្តួចផ្តើមដោយសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ  លើបញ្ហាវិសមភាពយ៉េនឌ័រនៅក្នុងកិច្ចការព្រះសហគមន៍កាតូលិក ប៉ុន្តែលោកស្រីជាស្រ្តីដំបូងដែលមិនមែនជាបុព្វជិតកាន់តំណែងនេះ​៕

Daily Program

Livesteam thumbnail