សម្តេចប៉ាបឡេអូទី១៤ជួបពិភាក្សាជាមួយនឹងប្រធានក្រុមប្រឹក្សាអឺរ៉ុប

សម្តេច​ប៉ាប ឡេអូ ទី១៤ បាន​យាងទទួលជួបសាវនាកាជាមួយនឹង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក អាន់តូនីយ៉ូ កូស្តា (António Costa) កាលពីចុងសប្តាហ៍កន្លងទៅ។

ចំណុចសំខាន់នៃជំនួបសាវនាការនៅលេខាធិការដ្ឋាននៃសន្តអាសនៈគឺសំណើបង្កើតមូលនិធិសកលដើម្បីលុបបំបាត់ភាពអត់ឃ្លានរបស់ពិភពលោក និងការជំរុញការអភិវឌ្ឍន៍នៃប្រទេសក្រីក្របំផុត ក៏ដូចជាស្ថានភាពអន្តរជាតិ រួមទាំងជម្លោះនៅអ៊ុយក្រែន និងហ្គាហ្សា។

បន្ទាប់ពីជំនួបជាមួយនឹងសម្តេចប៉ាបមក លោក កូស្តា ក៏បានជួបជាមួយ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ ដែលត្រូវបានអមដោយលោកអភិបាល មីរូស្លា វ៉ាសូវស្គី ( Mirosław Wachowski) អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិ។

ក្នុងអំឡុងកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលនៅលេខាធិការដ្ឋាននៃកិច្ចការបរទេស​នៃ​សន្តអាសនៈ ទំនាក់ទំនងទ្វេភាគីដ៏ល្អរវាង សន្តអាសនៈនិងសហភាពអឺរ៉ុបត្រូវបានទទួលស្គាល់ រួមជាមួយនឹងចេតនាក្នុងការពង្រឹងកិច្ចសន្ទនាបន្ថែមទៀតលើបញ្ហាផលប្រយោជន៍រួមនៅអឺរ៉ុប។

បន្ទាប់ពីជំនួប លោក កូស្តារ បានសង្កត់ធ្ងន់ថា សន្តអាសនៈ គឺជាដៃគូដ៏សំខាន់សម្រាប់សហភាពអឺរ៉ុបក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលនានា៕

Daily Program

Livesteam thumbnail