សម្តេចប៉ាបស្នើសហគមន៍អន្តរជាតិ ជួយអាហ្វហ្គានីស្ថាន
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវទៅសហគមន៍អន្តរជាតិឲ្យយកចិត្តទុកដាក់ជួយបញ្ហាគ្រោះធម្មជាតិនៅអាហ្គានីស្ថាន។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប បានបង្វែរការយកចិត្តទុកដាក់របស់ទ្រង់ចំពោះប្រជាជនអាហ្វហ្គានីស្ថាន ដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ដ៏សោកនាដកម្មដែលបានឆក់យកជីវិតមនុស្សជាច្រើនរួមទាំងកុមារផងដែរ និងបន្តបំផ្លាញផ្ទះជាច្រើន ហើយទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយ។
មានបន្ទូលកាលពី ព្រឹកថ្ងៃពុធ ក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ សម្តេចប៉ាបបានមានបន្ទូល ថា ទ្រង់កំពុងអធិដ្ឋាន ដល់ជនរងគ្រោះ ជាពិសេសកុមារ និងក្រុមគ្រួសារ។
តាមសេចក្តីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០0 នាក់ត្រូវបានសម្លាប់នៅក្នុងគ្រោះទឹកជំនន់នៅក្នុងស្រុកចំនួន ១៨ នៅក្នុង ខេត្ត ចំនួន ៣ នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានអះអាងថា មនុស្សរាប់រយនាក់ទៀតបានរងរបួស ហើយគេជឿថាមនុស្សជាច្រើននៅតែកប់ក្នុងភក់។
សម្តេចប៉ាប បានមានប្រសាសន៍ថា ៖ «ខ្ញុំអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យផ្តល់ជំនួយ និងការគាំទ្រជាបន្ទាន់ ដើម្បីការពារជនងាយរងគ្រោះបំផុតនៅទីនោះ»៕