សម្តេចប៉ាបលើកទឹកចិត្តឲ្យមនុស្សជាតិ ខិតខំប្រែក្លាយក្តីសង្ឃឹមទៅជាសន្តិភាព

នៅក្នុងសារមួយដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើទៅកាន់សន្និសីទអន្តរជាតិលើកទី៦ស្តីពីតុល្យភាពពិភពលោក «ទ្រង់បានលើកទឹកចិត្តឲ្យមនុស្សជាតិក្លាហាន ដើម្បីប្រែក្លាយក្តីសង្ឃឹម ទៅជាសន្តិភាពពិតប្រាកដសម្រាប់ពិភពលោក»។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។​

នៅក្នុងសារនោះដែរ សម្តេចប៉ាបបានផ្ញើទៅកាន់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលរៀបចំនៅទីក្រុងហាវ៉ាណា ប្រទេសគុយបា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករាទ្រង់បានមានបន្ទូលថា ក្តីសង្ឃឹមគឺជា "តម្លៃដ៏សមរម្យមួយ" សម្រាប់ការរក្សាតុល្យភាពពិភពលោក។​

សម្តេចប៉ាប មានបន្ទូលដោយបង្ហាញនូវសេចក្តីសង្ឃឹមថា សូមឲ្យវេទិកានេះជាកម្មវិធី បើកចំហសម្រាប់ពហុគំនិត និងពហុវិជ្ជាដើម្បីរកមើលហេតុផលដែលជំរុញបេះដូងបុរសនិងស្ត្រីនាពេលបច្ចុប្បន្ននេះឲ្យគ្រប់គ្នាយល់ពីសន្តិភាព។

សម្តេចប៉ាប​បានមានបន្ទូលទៀតថា ក្នុងឆ្នាំករុណាទិគុណ ឆ្នាំ២០២៥ដែលកំពុងមកដល់ យើងគួរតែរិះគិតអំពីខ្លឹមសារនៃសន្តិភាព ហើយឲ្យយើងត្រៀមខ្លួនដើម្បីចែករំលែកការតស៊ូដែលជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប​និងសង្គម។

សម្តេចប៉ាបក៏បានចង្អុលបង្ហាញនូវសញ្ញានៃក្តីសង្ឃឹមថា "សញ្ញានៃសម័យកាល" ដោយអញ្ជើញអ្នកចូលរួមឱ្យទទួលស្គាល់ភាពល្អនៅក្នុងពិភពលោក ដើម្បីកុំឱ្យមានការល្បួង ឱ្យ "ពិចារណាខ្លួនឯងឱ្យយកឈ្នះលើអ្វីដែលជា​អំពើអាក្រក់និងអំពើហិង្សា។

សម្តេចប៉ាបបានលើកទឹកចិត្ត​ឲ្យគ្រីស្តបរិស័ទ​ធ្វើ​ការ​ដោយ​ភាព​ក្លាហាន ដើម្បី​ឲ្យ​មានសេចក្ដី​សង្ឃឹម ហើយប្រែក្លាយក្តីសង្ឃឹមនោះទៅជាសកម្មភាពដែលឆ្លើយតបពិតប្រាកដនឹងគោលដៅ ​សន្តិភាព​សម្រាប់​ពិភពលោក។

សម្តេចប៉ាបក៏បាន អំពាវនាវឱ្យគ្រីស្តបរិស័ទបោះបង់ចោល " អំពើហិង្សា" ហើយប្តេជ្ញាប្រែខ្លួន សម្រាប់ការសន្ទនា និងលទ្ធិប្រជាធិបតេយ្យ ដើម្បីកសាងសន្តិភាពដោយភាពក្លាហាន និង ប្រកប​ដោយភាពច្នៃប្រឌិត សំដៅទៅរកសន្តិភាពយូរអង្វែង៕

Daily Program

Livesteam thumbnail