សម្តេចប៉ាបលើកទឹកចិត្តកាតូលិកចិន ធ្វើជាសាក្សីចំពោះជំនឿលើសេចក្តីសប្បុរស និង ករុណា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើការនឹករលឹកចំពោះព្រះសហគមន៍កាតូលិកនៅចិន ខណៈពួកគេកំពុងរំលឹកខួបលើកទី១០០ នៃការប្រារព្ធពិធីបុណ្យតាមជំនឿលើព្រះគ្រីស្តនៅទីក្រុងសៀងហៃ និងលើកទឹកចិត្តដល់សាសនិកកាតូលិកចិន ឱ្យបន្តជំនឿរបស់ពួកគេដោយ ក្តីមេត្តា និងសប្បុរសធម៌ និងការលើកកម្ពស់ភាពសុខដុមរមនានៃការរួមរស់ក្នុងសង្គម។
វ៉ាទីកង់ញូវបានឲ្យដឹងថា សារនេះគឺបានផ្ញើជាវីដេអូជូនសាកលវិទ្យាល័យ Pontifical Urban ក្នុងទីក្រុងរ៉ូមដែលបានរៀបចំសន្និសីទមួយកាលពីថ្ងៃអង្គារដើម្បីប្រារព្ធខួប១០០ឆ្នាំនៃការរៀបចំកម្មវិធីអប់រំជំនឿនៅវិហារកាតូលិកចិនដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងសៀងហៃក្នុងខែឧសភា និងខែមិថុនាឆ្នាំ ១៩២៤។
សម្តេចប៉ាបលើកទឹកចិត្តដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបានហៅការប្រារព្ធខួបនេះថាជាឱកាសដ៏មានតម្លៃសម្រាប់ហេតុផលជាច្រើន។
សម្តេចប៉ាបបានកត់សម្គាល់ថា កម្មវិធីនេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់ព្រះវិហារកាតូលិកក្នុងប្រទេសចិន។
សម្តេចប៉ាបបាននិយាយថា ៖ «ព្រះវិញ្ញាណបរិសុទ្ធបាននាំពួកគេមកជាមួយគ្នា អនុញ្ញាតឱ្យមានភាពសុខដុមរមនាក្នុងចំណោមពួកគេ ដឹកនាំពួកគេទៅកាន់ផ្លូវដែលពួកគេជាច្រើនមិននឹកស្មានដល់ សូម្បីតែយកឈ្នះលើការងឿងឆ្ងល់ និងការតស៊ូក៏ដោយ»៕