សម្តេចប៉ាបយាងទទួលប្រធានាធិបតី ហ្គីនៀ ប៊ីស៊ូ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួលលោក យូម៉ារ៉ូ ស៊ីសូកូ អេមបាឡូ ( Umaro Sissoco Embaló)ប្រធានាធិបតីនៃប្រទេស ហ្គីនៀ ប៊ីស៊ូ (Guinea Bissau) ដែលជាប្រទេសតូចមួយនៅទ្វីបអាហ្រ្វិក កាលពីថ្ងៃច័ន្ទដើមសប្តាហ៍។
នាឱកាសនោះសម្តេចប៉ាប និងលោកប្រធានាធិបតី បានពិភាក្សាគ្នាលើទំនាក់ទំនងទ្វេរភាគីរវាងសន្តអសនៈនិងប្រទេស ហ្គីនៀ ប៊ីស៊ូ ហើយក៏រួមទាំងការគាំទ្រនិងវិភាគទានរបស់ព្រះសហគមន៍កាតូលិនៅក្នុងការលើកកំពស់ និងអភិវឌ្ឍន៍សេវាកម្មថែទាំងសុខភាព និងអប់រំ។
នៅក្នុងឱកាសនោះ មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូវត្ថុអនុស្សាវរីទៅវិញទៅមក ហើយបន្ទាប់ពីបញ្ចប់ជំនួបនេះ លោកប្រធានាធិបតីក៏បានបន្តជួបពិភាក្សាជាមួយនឹងលោកកាឌីណាល់ ព្យែត្រូវ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ និងអ្នកដែលពាក់ព័ន្ធ។
នៅក្នុងជំនួបនោះភាគីទាំងពីរបានផ្លាស់ប្តូរការពិភាក្សានៅក្នុងបរិយាកាសរាក់ទាក់ និងស្និទស្នាល អំពីទំនាក់ទំនងល្អរវាងរដ្ឋទាំងពីរ៕