បុរីវ៉ាទីកង់បង្ហាញពីតួនាទីកសាងសន្តិភាពនៅសមាជមួយនៅប្រទេសឈីលី

លោកកាឌីណាល់ ចច កូវ៉ាកាដ (George Koovakad) អ្នកទទួលបន្ទុកក្រសួងសន្ទនាអន្តរសាសនា បានថ្លែងសុន្ទរកថាក្នុងសមាជនៅប្រទេសឈីលីស្តីពីការកសាងសន្តិភាព ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ សន្តអាសនៈពេញមួយឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌នៃសន្តិភាព និងការសន្ទនា។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ បានលើកឡើងបែបនេះក្នុងពេលចូលរួមផ្តល់បាឋកថា លើកកម្ពស់សន្តិភាពក្នុងអំឡុងពេលសមាជអន្តរជាតិមួយដើម្បីបង្ហាញ ផ្លូវទៅកាន់សន្តិភាព តាមរយៈស្ថាប័នសាសនា និង​វប្បធម៌​ក្នុង​កិច្ចសន្ទនា​ដែល​ប្រារព្ធ​ធ្វើ​នៅ​សកលវិទ្យាល័យ​កាតូលិក Temuco ប្រទេស​ឈីលី ពីថ្ងៃ​ទី ១២ ដល់ថ្ងៃទី ១៣ ខែ​សីហា។

លោកកាឌីណាល់ បានពិពណ៌នាអំពីបេសកកម្មរបស់ព្រះសហគមន៍ ក្នុងការជំរុញសន្តិភាពតាមរយៈការពិត យុត្តិធម៌ មេត្តាករុណា ភាតរភាព ការសន្ទនា ការផ្សះផ្សា និងការងារមនុស្សធម៌។

លោកកាឌីណាល់ ក៏បានពន្យល់ថា ការងារការទូតរបស់សន្តអាសនៈដោយផ្តោតលើសិទ្ធិមនុស្ស យុត្តិធម៌សង្គម សន្តិភាព និងការអភិវឌ្ឍន៍ ដែលជារឿយៗចូលរួមក្នុងការសម្រុះសម្រួល និងគាំទ្រគំនិតផ្តួចផ្តើមពហុភាគី ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការចរចាអំពីការប្រែប្រួលអាកាសធាតុ៕

Daily Program

Livesteam thumbnail