សម្តេចប៉ាបមានអារម្មណ៍រន្ធត់ចំពោះករណីបំផ្ទុះគ្រាប់បែកមួយនៅអ៊ីរ៉ង់

វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីឧបត្តិហេតុនៃការបំផ្ទុះមួយកើតឡើងនៅទីក្រុង គៀមេន (Kerman) ប្រទេសអ៊ីរ៉ង់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបង្ហាញនូវសេចក្តីសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយនឹងជនរងគ្រោះទាំងអស់ ។​

ឧបត្តិហេតុនេះបានកើតមានឡើងកាលពីថ្ងៃពុធសប្តាហ៍មុន ហើយទ្រង់ក៏បានផ្ញើរសាររំលែក តាមរយៈលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ​ ក្រោយពេលដែល អ៊ីរ៉ង់បានប្រកាសកាន់ទុក្ខនៅថ្ងៃព្រហស្បត្តិរូចមក។

ករណីបំផ្ទុះនេះ បានសម្លាប់មនុស្សសរុបប្រមាណជា​១០០ នាក់ និង​អ្នករបួសរាប់សិបអ្នកផ្សេងទៀតនៅពេលដែលពួកគេប្រមូលផ្តុំគ្នា​រៀបចំពិធីបុណ្យសព មេបញ្ជាការកងឆ្នាំបដិវត្តអ៊ីស្លាម អ៊ីរ៉ង់​។

ក្រោយការបំផ្ទុះនេះកើតឡើង ក្រុមរដ្ឋអ៊ីស្លាមបានប្រកាសទទួលស្គាល់ការវាយប្រហារនេះ។ ក្រុមជនប្រដាប់អាវុធមូស្លីមនិកាយសូនី បានប្រកាសតាមបណ្តាញតេឡេក្រាមរបស់ខ្លួនថា សមាជិកនៃរដ្ឋអ៊ីស្លាមពីរនាក់បានបរិច្ចាគគ្រប់បំផ្ទុះនេះ៕

Daily Program

Livesteam thumbnail