សម្តេចប៉ាបមានបន្ទូលថា AI មិនអាចជំនួសគតិនៃបេះដូងរបស់មនុស្សជាតិ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលសង្កត់ធ្ងន់អំពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិតដែលគេហៅ ថា AI ដែលមនុស្សជាតិកំពុងតែមានការព្រួយបារម្ភ ។
បើតាមវ៉ាទីកង់ញូវសម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់បែបនេះនៅក្នុងសារដែលទ្រង់រៀបចំ ឡើងសម្រាប់ទិវាសារគមនគមន៍ពិភពលោកលើកទី៥៨ ។
នៅក្នុងសារនោះសម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់យ៉ាងច្បាស់ៗថា AI គឺពិតជាមិនអាចជំនួសគតិដែលមនុស្សជាតិមាន និង បង្កើតឡើងដោយបេះដូងនៃក្តីស្រលាញ់បានទេ ។
សម្តេចប៉ាបបានលើកទឹកចិត្តនិងជំរុញមនុស្សជាតិអោយប្រើប្រាស់នូវគតិនិងស្មារតីដោយសេចក្តីស្រលាញ់ ដើម្បីប្រឈមមុខនឹង AI ។
នៅក្នុងសារនោះសម្តេចប៉ាបបានបង្ហាញនូវគោលបំណងអោយមនុស្សសម្របហើយរស់នៅ ជាមួយនឹង AI ដើម្បីជួយគ្នារៀបចំការផ្សព្វផ្សាយដែលមានប្រសិទ្ធភាព និងអភិវឌ្ឍ និងការពារពិភពលោកប្រកបដោយសេចក្តីស្រលាញ់។
ទិវាព័ត៌មានពិភពលោកគឺគេរៀបចំនៅថ្ងៃទី៣ ខែឧសភា ប៉ុន្តែសម្រាប់សន្តអាសនៈគឺ តែងតែ កំណត់យកនៅថ្ងៃទី ១២ ខែដដែល ហើយសាររបស់សម្តេចប៉ាបនៅពេលនោះ គឺទ្រង់បាន ភ្ជាប់អត្ថន័យរវាងទិវាសន្តិភាពពិភពលោក ទៅនឹងទិវាសារព័ត៌មាន នៅក្នុងបរិបទនៃការរីកចម្រើនរបស់ AI៕