សម្តេចប៉ាបមានបន្ទូលថា អ្នកអប់រំត្រូវតែ យកមនុស្សជាស្នូលនៃកម្មវិធី

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ជំរុញនិងលើកទឹកចិត្តឱ្យអ្នកអប់រំនៃក្រុមសាសនទូតជេស្វិត ផ្តល់អាទិភាពដល់ការអប់រំរួមដែលផ្តោតលើព្រះយេស៊ូ  ហើយក៏ត្រូវតែមានកម្មវិធីសិក្សា ដើម្បីកសាងសង្គមភាតរភាព។

សម្តេចប៉ាប បានលើកឡើងបែបនេះនៅពេលដែលទ្រង់បានយាងជួប ជាមួយគណៈកម្មាការអន្តរជាតិស្តីពីកិច្ចការសាសនានិងការអប់រំនៃសង្គមព្រះយេស៊ូ (ICAJE) នៅបុរីវ៉ាទីកង់កាលពីថ្ងៃសុក្រ ហើយបានថ្លែងអំណរគុណចំពោះពួកគេសម្រាប់ការងារដែលពួកគេបានខិតខំអនុវត្តតាមបណ្តា សាលា ដែលគ្រប់គ្រងដោយជេស្វិត និងសាលាផ្សេងទៀតដែលទាក់ទងនឹងបេស​ក​កម្មប្រកាសដំណឹងល្អ។

នៅក្នុងសុន្ទរកថាដែលបានរៀបចំ សម្តេចប៉ាប បានមានបន្ទូល អំពីការស្ទាក់ស្ទើរដំបូងនៃ សន្ត St. Ignatius និងដៃគូដំបូងរបស់គាត់ទាក់ទងនឹងសារៈសំខាន់នៃសាលារៀន ប៉ុន្តែបានគូសបញ្ជាក់ពីការសម្រេចបានរបស់ពួកគេនូវគំនិតនិងសក្តានុពល នៃការប្រកាសដំណឹងល្អដ៏ធំធេង ដែលផ្តល់ដល់ការអប់រំ។

សម្តេចប៉ាបបានមានបន្ទូលថា ភាពប្រាកដនិយមនេះបានអនុញ្ញាតឱ្យសាលា ជេស្វិត ធានាថា សារនៃដំណឹងល្អនៅតែបន្តត្រូវបានស្តាប់ក្នុងចំណោមមនុស្សជំនាន់ថ្មី អមដោយភាពម៉ត់ចត់ក្នុងការសិក្សា និងបញ្ញាដែលកំណត់លក្ខណៈរបស់ពួកគេ។

សម្តេច បានបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាព្រះយេស៊ូជាបេះដូងនៃការអប់រំរបស់ ជេ​ស្វិតហើយបានសរសើរការប្តេជ្ញាចិត្តរបស់ជេស្វិត ក្នុងការរួមបញ្ចូលដំណឹងល្អទៅក្នុងកម្មវិធីសិក្សា និងសកម្មភាពរបស់ពួកគេ ដោយជំរុញបរិយាកាសដែលយុវជនអាចចូលរួមក្នុងការបង្រៀ​នរបស់ព្រះយេស៊ូ និងរួមចំណែកដល់ប្រយោជន៍រួម៕

Daily Program

Livesteam thumbnail