សម្តេចប៉ាបផ្ញើសារជូនក្រុមយុវជនដែលចូលរួមកម្មវិធីតេហ្សេ
ទោះបីជាមិនបានយាងចូលរួមនៅក្នុងកម្មវិធីតេហ្សេនេះដោយផ្ទាល់ក្តី ប៉ុន្តែសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបង្ហាញនូវភាពរាក់ទាក់ និងស្និទស្នាលជាមួយនឹងក្រុមយុវជននានា ដែលបានមកប្រមូលផ្តុំគ្នាចូលរួមកម្មវិធីតេហ្សេ។
នាឱកាសនោះសម្តេចប៉ាបបានលើកទឹកចិត្តអោយយុវជននានា ដែលចូលរួមនៅក្នុងកម្មវិធីពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ឲ្យនាំគ្នារិះគិតនូវអ្វីដែលជាផ្លូវនៃភាពរីករាយទាំងអស់គ្នា។
សម្តេចប៉ាបបានមានបន្ទូលថា យុវជនសំខាន់ណាស់ ហើយនៅពេលអនាគតយុវជននានា គឺសុទ្ធតែអាចក្លាយជាអ្នកស្ថាបនាវប្បធម៌ និងសាសនាដែលមានស្ថេរភាព និងពិភពលោកមួយ ដែលបើកចំហរ។
សម្តេចប៉ាបបានលើកទឹកចិត្ត និងជំរុញឲ្យយុវជនទាំងអស់រស់នៅពោរពេញដោយសកម្មភាពនិងភាពរស់រវើកមោះមុត ក៏ដូចជាទទួលខុសត្រូវដូចជាព្រះយេស៊ូ។
សម្តេចប៉ាបបានមានបន្ទូលថា យុវជនត្រូវតែមោះមុតនឹងក្លាហាន ហើយខិតខំធ្វើយ៉ាងណាប្រែក្លាយ សេចក្តីស្រម័យអំពីយុត្តិធម៌សង្គម និងសន្តិភាពអោយមានរូបរាងនៅក្នុងសង្គម៕