សម្តេចប៉ាបប្រាប់និស្សិតទេវវិទ្យាល័យអ៊ីតាលីថា ព្រះសហគមន៍គឺកំពុងតែបន្តរីកចំរើន

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងជួប និងទទួលក្រុមនិស្សិតទេវវិទ្យាល័យនិងសមាជិសហគមន៍ នីប៉ូលីតាន (Neapolitan) នៅក្នុងប្រទេសអ៊ីតាលី ដោយនៅពេលនោះទ្រង់បានមានបន្ទូលថា ព្រះសហគមន៍គឺជាកន្លែងការដ្ឋានសំណងដែលបើកចំហរ ។​

វ៉ាទីកង់ញូវបានដកស្រង់សំដីសម្តេចប៉ាបដែលបានមានបន្ទូលនៅក្នុងថ្ងៃចុងសប្តាហ៍មុនថា ព្រះវិហារក៏ដូចជាព្រះសហគមន៍កាតូលិក គឺប្រៀបបាននឹងកន្លែងការដ្ឋានសំណង់ដែល កំពុងតែបើកចំហរ ។

សម្តេចប៉ាបបានមានបន្ទូលថា ព្រះវិហារតែងតែបើកទ្វារអោយអស់អ្នកដែលមានបំណងចង់ស្វែងយល់ពីជំនឿ ចង់កសាងមូលដ្ឋានគ្រឹះនៃជំនឿ​មកស្វែងយល់ជានិច្ច ។

ទ្រង់បានមានបន្ទូលទៀតថា ព្រះវិហាជាកន្លែងសាងសង់ជំនឿដោយចំហរ ហើយនៅតែរង់ចាំស្វាគមន៍អស់អ្នកដែលមានបំណងចង់ស្គាល់ ចង់ដឹង ចង់សិក្សាអំពីព្រះវិញ្ញាណបរិសុទ្ធ និង វិធីសាស្រ្តគេចចេញពីការល្បួងដើម្បីរក្សាចិត្តគំនិតឲ្យស្រស់ថ្លា៕

Daily Program

Livesteam thumbnail