សម្តេចប៉ាបប្រកាសឆ្នាំនៃការអធិដ្ឋានដើម្បីអំណរសប្បាយ
នៅដើមសប្តាហ៍នេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រកាសជូនដំណឹងពីការប្រកាសបើកឆ្នាំនៃការអធិដ្ឋានដើម្បីឆ្ពោះទៅរកថ្នាំនៃអំណរសប្បាយដែលគ្រោងនឹងរៀបចំនាឆ្នាំ២០២៥ខាងមុខនេះ។
តាមរយៈការប្រកាសបើកឆ្នាំនៃអធិដ្ឋាននេះ សម្តេចប៉ាបបានអញ្ជើញអស់គ្រិស្តបរិស័ទអោយរួបរួមគ្នានិងយកចិត្តទុកដាក់លើការអធិដ្ឋានដើម្បីឯកភាពខាងជំនឿ និង សន្តិភាពនៅលើពិភពលោកទាំងមូល ។
សម្តេចប៉ាបបានជំរុញឲ្យគ្រិស្តបរិស័ទពង្រឹងការអធិដ្ឋានអោយខ្លាំងក្លាដើម្បីរៀបចំនិងរិះគិតអំពីថ្នាលនៃជីវិតរបស់យើងតាមលំអាននិងបន្ទូលរបស់ព្រះជាម្ចាស់ ។
សម្តេចប៉ាបបានមានបន្ទូលថា ឆ្នាំនៃការអធិស្ឋានត្រូវបានឧទ្ទិសដើម្បីស្វែងរកឡើងវិញនូវតម្លៃដ៏អស្ចារ្យ និងតម្រូវការដាច់ខាតសម្រាប់ការអធិស្ឋាន ទាំងការអធិស្ឋានក្នុងជីវិតផ្ទាល់ខ្លួន ក្នុងក្នុងព្រះសហគមន៍ និង ការអធិស្ឋានដើម្បីបុព្វហេតុនៃបញ្ហានៅលើពិភពលោក។
សម្តេចប៉ាបបានមានបន្ទូលថា ក្រសួងប្រកាសដំណឹងល្អបាន នឹងកំពុងរៀបចំសម្ភារៈសម្រាប់ជួយក្នុងការប្រារព្ធពិធីនៃការអធិដ្ឋានប្រចាំឆ្នាំនេះ ។