សម្តេចប៉ាបបញ្ជូនអ្នកតំណាងពិសេសទៅដែនដីពិសិដ្ឋ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសម្រេចចិត្តបញ្ជូនលោកកាឌីណាល់មួយរូបដែលជាតំណាង ពិសេសរបស់ទ្រង់ទៅកាន់ដែនដីពិសិដ្ឋ ។
វ៉ាទីកង់ញូវបានរាយការណ៍អ្នកដែលទទួលភារទៅដែនដីពិសិដ្ឋតំណាងសម្តេចប៉ាបនោះ គឺ លោកកាឌីណាល់ ខុនរ៉ាដ ក្រាជូវស្គី ( Konrad Krajewski ) ខណៈដែលដែនដីនេះកំពុងតែរង នូវទុក្ខលំបាកដោយសារតែសង្រ្គាមកំពុងផ្ទុះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយអ្នកដែ លរងគ្រោះបំផុតគឺពលរដ្ឋប៉ាឡេស្ទីន។
ក្រសួងទទួលបន្ទុកបម្រើកិច្ចការមនុស្សធម៌របស់សន្តអាសនៈបានរាយការណ៍ថា លោកកាឌីណាល់នឹងដឹកនាំក្រុមសាសនៈទូតទៅកាន់ដែនដីពិសិដ្ឋនិងអញ្ជើញកន្លែងដែលកំពុងតែរងគ្រោះមួយចំនួន ដើម្បីបង្ហាញពីសាមគ្គីភាពនិងភាតរភាពរបស់សម្តេចប៉ាបនិងប្រជាពលរដ្ឋ ដែលកំពុងតែរងទុក្ខលំបាកទាំងអស់។
នៅក្នុងអំឡុងពេលស្នាក់នៅដែនដីពិសិដ្ឋ លោកកាឌីណាល់ ដែលជាតំណាងពិសេសសម្តេចប៉ាបដែលបានទទួលបន្ទុកកិច្ចការនេះ និងបានដឹកនាំក្បូនដឹកជញ្ជូនជំនូយជាច្រើនរបស់សន្ត អាសនៈទៅកាន់ប្រទេសអ៊ុយក្រែនកន្លងមកនោះ បានចំណាយពេលចូលរួមអបអរបុណ្យព្រះ យេស៊ូប្រសូត្រទាំងទឹកភ្នែកជាមួយនឹងគ្រិស្តបរិស័ទនៅទីនោះផងដែរ៕