សម្តេចប៉ាបទទួលស្គាល់មរណសាក្សីជាបូជាចារ្យនិងបងស្រី១៥នាក់អំឡុងសង្គ្រាមលោកលើកទី ២
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានចេញក្រឹត្យដោយបញ្ជាក់ទទួលស្គាល់មរណសាក្សីនៃជំនឿរបស់បូជាចារ្យនៅក្នុងអំឡុងរបបណាហ្សីអាល្លឺម៉ង់ និងបងស្រីអាល្លឺម៉ង់១៥ នាក់ដែលត្រូវបានសម្លាប់នៅក្នុងអតីតសហភាពសូវៀត ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យនិងក្រុមបងស្រីអាល្លឺម៉ង់ទាំងនេះ ត្រូវបានគេសម្លាប់ដោយការស្អប់ខ្ពើមចំពោះជំនឿក្រោមរបបណាស៊ី និងកុម្មុយនិស្តសូវៀត។
លោកបូជាចារ្យម្នាក់ត្រូវបានកាត់ទោសដោយណាហ្ស៊ីអាល្លឺម៉ង់ ហើយចំណែកបងស្រី ១៥ នាក់ដែលមានដើមកំណើតអាល្លឺម៉ង់ដែលត្រូវបានសម្លាប់ដោយកងទ័ពក្រហម ឬដែលបានស្លាប់នៅក្នុងជំរំប្រមូលផ្តុំនៅអតីតសហភាពសូវៀត ។
ក្រុមបងស្រីត្រូវបានគេដឹងថា ពួកគាត់បានកំពុងតែបម្រើព្រះសហគមន៍នៅក្នុងប្រទេសប៉ូឡូញ ហើយត្រូវកងទ័ពក្រហមចាប់ខ្លួននៅក្នុងអំឡុងពេលកងទ័ពក្រហមលុកលុយប៉ូឡូញ ។
ក្រុមបងស្រីទាំងនេះ ខ្លះត្រូវបានសម្លាប់ដោយការស្អប់ខ្ពើមចំពោះជំនឿ ខ្លះត្រូវរងការរំលោភបំពានផ្លូវកាយ ការធ្វើទារុណកម្ម និងការស្លាប់ដោយសារភាពលំបាក ការធ្វើទុក្ខបុកម្នេញ ឬជំងឺនៅក្នុងជំរំប្រមូលផ្តុំនៅក្នុងសហភាពសូវៀត។