សម្តេចប៉ាបតែងតាំងស្រ្តីម្នាក់ជាសន្តបុគ្គល

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រកាសតែងតាំងនូវសន្តបុគ្គលថ្មីមួយរូបដែលជាស្រ្តីជនជាតិអាហ្សង់ទីន ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ស្រ្តីរូបនេះត្រូវបានគេដឹងថា ជាស្រ្តីជនជាតិអាហ្សង់ទីនដំបូងគេដែលបានទទួលការតែងតាំងជាសន្តបុគ្គល។  ស្រ្តីរូបនោះ ត្រូវបានគេដឹងថា មានឈ្មោះ ម៉ារៀ អេនតូនៀ ឌឹ សាន ចូសេ (María Antonia de San José) ។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបបានប្រកាសតែងតាំងសន្តបុគ្គលជាស្រ្តីដំបូងរបស់អាហ្សង់ទីននេះ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងពិធីថ្វាយអភិបូជានៅ វិមានសន្តសិលា​ ។

សន្តបុគ្គលថ្មីនេះ ត្រូវបានគេដឹងនឹងស្គាល់យ៉ាងច្បាស់ដោយពលរដ្ឋអាហ្សង់ទីន ចាប់តាំងពីសតវត្សរ៍ទី​១៨ មក ​ដោយនៅពេលនេះ អាហ្សង់ទីន បានបណ្តេញបុព្វជិតទាំងអស់ចេញពី ប្រទេស ប៉ុន្តែស្រ្តីអាហ្សង់ទិនដែលគ្រាន់តែជាគ្រហស្ថធម្មតា នៅពេលនោះ បានបន្តបំពេញ ការងារជាអ្នកប្រកាសដំណឹងល្អ ជាបន្តបន្ទាប់​ ដោយនៅពេលនោះ ម៉ារៀ គឺបានតស៊ូដើររាប់សិបគីឡូមែត្រកាត់វាលខ្សាច់​នៅលើផ្លូវដ៏គ្រោះថ្នាក់ នៅក្នុងគោលបំណងតែមួយគឺបន្តបេសកម្មរបស់ព្រះជាម្ចាស់​៕

Daily Program

Livesteam thumbnail