សម្តេចប៉ាបតែងតាំងលេខាធិការដ្ឋានសេដ្ឋកិច្ចថ្មី

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅដើមខែកុម្ភៈឆ្នាំ២០២៤នេះបានសរេចចិត្តធ្វើការតែងតាំង លោក បេនយ៉ាមីន អេស្តេវេ ឌឹ​ កូមីង (Benjamín Estévez de Cominges)​ បច្ចុប្បន្នជាប្រតិភូទទួលបន្ទុករដ្ឋបាលនៃក្រសួងប្រកាសដំណឹងល្អ ជាលេខាធិការនៃលេខាធិការដ្ឋានវ៉ាទីកង់ ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបានត្រូវតែងតាំងនេះ គឺក្រោយពេលដែលបានទទួលខុសត្រូវលើការងារដ្ឋបាលនៅក្រសួងប្រកាសដំណឹងល្អ បាន២ ឆ្នាំ​ ហើយការងារចាស់ក៏លោកនៅតែបន្តដឹកនាំនិងបំពេញដដែល ។​

លោកត្រូវបានគេដឹងថា គឺជាគ្រហស្ថដែលបានរៀបការនិងមានកូន៣នាក់នៅក្នុងបន្ទុក។ ​នៅមុនចូលបម្រើការងារនៅក្នុងសន្តអាសនៈ លោកគឺជាវិស្វករទូរគមនគមន៍ជាន់ខ្ពស់ម្នាក់​ ដោយលោ​កបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលអាជីវកម្មនិងសេដ្ឋកិច្ច ។​ ក្រៅពីនេះលោកក៏ត្រូវបានគេដឹងថា បានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងវិទ្យាសាស្រ្ត មកពីវិទ្យាសាស្រ្តបច្ចេកវិទ្យា​ម៉ាសាឈូសេត​នៅអាមេរិក ។

លោកត្រូវបានគេដឹងថា គឺជាបុរសដ៏ទទួលខុសត្រូវម្នាក់ ហើយលោកគឺជាជនជាតិអេស្ប៉ាញ ហើយមុនពេលមកបំពេញការងារជាមួយនឹងសន្តអសនៈលោកជាអ្នកប្រឹក្សាផ្នែកទូរគម​នាគមន៍ជាន់ខ្ពស់ម្នាក់៕

Daily Program

Livesteam thumbnail