សម្តេចប៉ាបដឹកនាំការប្រជុំក្រុមប្រឹក្សាលោកកាឌីណាល់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាលោកកាឌីណាល់លើកទី៩ ដែលជាជំនួបជាថ្មីចាប់តាំងពីក្រុមប្រឹក្សាបានជូបប្រជុំរយៈពេលពីរថ្ងៃកាលពីខែធ្នូ ឆ្នាំ២០២៣។
វ៉ាទីកង់ញូវបានរាយការណ៍ថា ខ្លឹមសារលំអិតនៃកិច្ចប្រជុំនេះនៅមិនទាន់បានទម្លាយនៅឡើយទេ ខណៈដែលកាលពីកិច្ចប្រជុំនៅក្នុងខែធ្នូ កិច្ចប្រជុំនេះបានផ្តោតសំខាន់នៅលើកិច្ចការព្រះសហគមន៍មួយចំនួនដោយរួមទាំងតួនាទីស្រ្តីនៅក្នុងជួរថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិកផងដែរ ។
ប្រភពដដែលបានបន្តថា កិច្ចប្រជុំនេះគឺមានការចូលរួមដោយគ្រប់សមាសភាពនៃសមាជិករបស់ក្រុមប្រឹក្សាតាំងមូល។
មកដល់ពេលនេះក្រុមប្រឹក្សាលោកកាឌីណាល់ថ្មីត្រូវបានគេដឹងថា បានបង្កើតឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលមានសមាជិកដូចជា លោក ព្យែត្រូ ផារ៉ូលីស នាយករដ្ឋមន្រ្តីសន្តអាសនៈ និង មានសមាភាព ជាកាឌីណាល់ និង អគ្គអភិបាលមួយចំនួន៕