សម្តេចប៉ាបជំរុញឲ្យសង្គមបន្តប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានជំរុញ និងលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបរួបរួមគ្នា ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដោយមិនស្ទាក់ស្ទើរ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ប្រភពដដែលបានបន្តថា ការលើកទឹកចិត្តនិងជំរុញការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ គឺធ្វើឡើងតាមរយៈសាររបស់ទ្រង់ចូលរួមទិវាពិភពលោកនៃការអធិស្ឋាន និងការយល់ដឹងលើកទី១០ ប្រឆាំងនឹងការជួញដូរមនុស្ស ហើយជំរុញឱ្យសង្គមគ្រប់ជាន់ថ្នាក់ប្រយុទ្ធប្រឆាំងនឹងការបំផ្លិចបំផ្លាញ និងមានអារម្មណ៍រំជើបរំជួលដោយសក្ខីកម្មរបស់ជនរងគ្រោះ របស់ព្រះសហគមន៍កាតូលិក។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំសូមភ្ជាប់ខ្លួន ដោយអស់ពីចិត្តជាមួយអស់អ្នកទាំងអស់គ្នានៅជុំវិញពិភពលោក ជាពិសេសយុវជនដែលកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយសកលនេះ»។
សម្តេចប៉ាបបាន អំពាវនាវឱ្យចាត់វិធានការ ដើម្បីកៀងគរធនធាន ទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរពេញលេញដល់អ្នកដែលធ្លាប់ជាជនរងគ្រោះ។
សម្តេចប៉ាបបានមានបន្ទូលថា បើយើងបិទភ្នែក បិទត្រចៀក បើយើងមិនធ្វើអ្វីទេ យើងនឹងមានទោសពីបទសមគំនិតពាក់ព័ន្ធនឹងបទល្មើសនេះ។
សម្តេចប៉ាបក៏បានបញ្ចប់សម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះមនុស្សគ្រប់រូបដែលបានចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ទាំងអស់៕